លោក ប៊ីដូ ដេរ៉េក ឬហៅថា ចាន់ ឬទ្ធិស័ក្តិ ជាកីឡាករ និងជាគ្រូបង្វឹកប្រដាល់សេរី និងគុណខ្មែរដែលរស់នៅកម្ពុជារយៈពេលជាង ១៥ឆ្នាំមកហើយ។ ជាអ្នកស្រលាញ់ចូលចិត្តវប្បធម៌ និងអរិយធម៌ខ្មែរ ជាពិសេសចូលចិត្តក្បាច់គុណបុរាណខ្មែរ កីឡាករបារាំង ដែលមានសញ្ជាតិខ្មែររូបនេះបានសំដែងនូវអារម្មណ៍ឈឺចាប់ខ្លាំង នៅពេលឃើញថៃឈ្លានពានកម្ពុជា។ សម្រាប់លោក ចាន់ ឬទ្ធីស័ក្តិ ថៃមិនត្រឹមតែបានរំលោភបំពានមកលើអធិបតយ្យភាពប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ប៉ុន្តែថៃក៏បានរំលោភបំពានវប្បធម៌ ប្រាសាទ និងជាពិសេសប្រវត្តិសាស្ត្រកម្ពុជា៕