អ៊ីរ៉ង់អះអាងថាការប្រើប្រាស់អ៊ីនធឺណិតនឹងត្រូវរឹតត្បិតជាបន្តទៀត

អន្តរជាតិ ៖ ទីភ្នាក់ងារគ្រប់គ្រងលំហសាយប័ររបស់អ៊ីរ៉ង់បានឱ្យដឹងនៅថ្ងៃទី ១២ខែមករាថា ការប្រើប្រាស់អ៊ីនធឺណិតនៅក្នុងប្រទេសអ៊ីរ៉ង់ស្ថិតក្រោមការរឹតត្បិតដដែលរហូតដល់ស្ថានការណ៍សន្តិសុខជាតិវិលទៅរកភាពប្រក្រតីវិញ។ ដើម្បីផ្តល់ភាពងាយស្រួលដល់ជីវភាពរបស់ប្រជាជន អ៊ីរ៉ង់នឹងពង្រឹងកិច្ចកសាងប្រព័ន្ធអ៊ីនធឺណិតក្នុងស្រុករបស់ខ្លួន។ បច្ចុប្បន្ន ប្រជាជនអ៊ីរ៉ង់អាចប្រើប្រាស់ធនាគារអនឡាញ និងទិញទំនិញតាមអនឡាញតាមរយៈគេហទំព័រនៃបណ្តាញព័ត៌មានជាតិ។ គួរបញ្ជាក់ថា ចាប់ពីវេលាម៉ោង ៨ យប់ថ្ងៃទី ៨ខែមករាតាមម៉ោងក្នុងតំបន់មក អ៊ីរ៉ង់បានគ្រប់គ្រងអ៊ីនធឺណិតនៅក្នុងរដ្ឋធានីតេអេរ៉ង់ ដោយ ផ្តាច់សេវាកម្មអ៊ីនធឺណិត។ អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយដែលទទួលបន្ទុកតាមដានសភាពការណ៍អ៊ីនធឺណិតសកលបាននិយាយថា វិធានការគ្រប់គ្រងអ៊ីនធឺណិតនៅទូទាំងប្រទេសរបស់អ៊ីរ៉ង់គឺទាក់ទងនឹងសកម្មភាពប្រឆាំងតវ៉ាដែលកំពុងកើតឡើងជាបន្តបន្ទាប់នៅក្នុងតំបន់ជាច្រើននៅទូទាំងប្រទេស ។   ពេលថ្មីៗនេះ ការប្រឆាំងតវ៉ាចំពោះការឡើងថ្លៃទំនិញ និងការធ្លាក់ចុះនៃតម្លៃរូបិយវត្ថុបានកើតឡើងនៅក្នុងតំបន់ជាច្រើននៃប្រទេសអ៊ីរ៉ង់ បង្កទៅជាកុបកម្ម បណ្តាលឱ្យសមាជិកកងកម្លាំងសន្តិសុខនិងជនស៊ីវិលស្លាប់និងរងរបួស៕ ប្រភព ៖ (CCFR)