សហរដ្ឋ​អាមេរិក​ពិចារណា​ជម្រើស​ខ្លាំងក្លា​ធ្វើ​អន្តរាគមន៍​ចំពោះ​ស្ថានការណ៍​នៅ​ប្រទេស​អ៊ីរ៉ង់

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ និយាយ​នៅ​ថ្ងៃ​អាទិត្យ ទី​១១ ខែ​មករា ឆ្នាំ​២០២៦ ថា លោក​កំពុងតែ​ថ្លឹងថ្លែង​អំពី​ជម្រើស​ដើម្បី​ឆ្លើយតប​នឹង​ភាព​ចលាចល​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ រួម​ទាំង​ជម្រើស​យោធា​ដែល​អាច​ធ្វើ​ទៅ​បាន​ផង​ដែរ។ លោក ត្រាំ ព្រមាន​ថា អន្តរាគមន៍​របស់​កងទ័ព​សហរដ្ឋ​អាមេរិក​ជួយ​បាតុករ គឺ​មាន​ភាព​ខ្លាំងក្លា​ប្រឆាំង​អាជ្ញាធរ​អ៊ីរ៉ង់ បាញ់​សម្លាប់​បាតុករ​យ៉ាង​រង្គាល​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន Asia One News ចុះផ្សាយ​នៅ​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៦។ នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​នៅ​លើ​យន្តហោះ Air Force One ថា​តើ​អាជ្ញាធរ​អ៊ីរ៉ង់ បាន​ឆ្លងកាត់​បន្ទាត់​ក្រហម​កំណត់​ដោយ​សហរដ្ឋ​អាមេរិក​ហើយ​ឬ​នៅ? លោក ត្រាំ បាន​ឆ្លើយ​ថា ស្ថានភាព​ដ៏​អាក្រក់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​កង​សន្តិសុខ​បាញ់​សម្លាប់​បាតុករ​យ៉ាង​រង្គាល មើល​ទៅ​កំពុង​ចាប់ផ្តើម ហើយ​ដើរ​ជាន់​បន្ទាត់​ក្រហម​ហើយ។ តែ​យ៉ាងណា លោក ត្រាំ បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​កំពុង​ពិនិត្យ​មើល​វា​យ៉ាង​ហ្មត់ចត់ ហើយ​កងទ័ព​កំពុង​ពិនិត្យ​មើល ហើយ​កំពុង​ពិនិត្យ​មើល​ជម្រើស​ដ៏​រឹងមាំ​មួយ​ចំនួន​ដែល​ត្រូវ​ធ្វើ​អន្តរាគមន៍​ជួយ​បាតុករ​អ៊ីរ៉ង់ ដែល​ករណី​នេះ​លោក​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឆាប់​នេះៗ។ ការ​ថ្លែង​របស់​លោក ត្រាំ ធ្វើឡើង​នៅ​ពេល​ដែល​ការ​តវ៉ា​ដ៏​ធំ​នៅតែ​បន្ត​អង្រួន​ប្រទេស​អ៊ីរ៉ង់ យ៉ាង​ធ្ងន់ធ្ងរ ខណៈ​កុបកម្ម​ផ្ទុះ​ពាសពេញ​ទាំង ៣១​ខេត្ត-ក្រុង​នៃ​ប្រទេស​អ៊ីរ៉ង់។ យោង​តាម​តួលេខ​ចុងក្រោយ​នៃ​ក្រុម​សិទ្ធិមនុស្ស HRANA អ៊ីរ៉ង់ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក […] The post សហរដ្ឋ​អាមេរិក​ពិចារណា​ជម្រើស​ខ្លាំងក្លា​ធ្វើ​អន្តរាគមន៍​ចំពោះ​ស្ថានការណ៍​នៅ​ប្រទេស​អ៊ីរ៉ង់ appeared first on The Cambodia Daily Khmer .