សារព័ត៌មានបរទេសជាច្រើន ផ្សាយថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦ ថា អាជ្ញាធរមានសមត្ថកិច្ចខ្មែរ និងកូរ៉េខាងត្បូង បានធ្វើសហប្រតិបត្តិការរួមគ្នាបំបែកបណ្ដាញឆបោកនៅក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ដោយជោគជ័យ ហើយឃាត់ខ្លួនមនុស្ស ២៦នាក់ ដែលបានឆបោកពលរដ្ឋកូរ៉េខាងត្បូង ១៦៥នាក់បានប្រាក់សរុបជាង ១៨លានដុល្លារសហរដ្ឋអាមេរិក។ ដំណាលពេលនៃការចាប់ខ្លួនមេបនឆបោក ចេន ហ្ស៊ី (Chen Zhi) នៅថ្ងៃទី៦ ខែមករា អាជ្ញាធរក៏ចាប់ខ្លួនពលរដ្ឋកោះចាមៃកា (Jamaica) ដែលបានឆបោកតាមអនឡាញលើជនរងគ្រោះចំនួន ២០០នាក់ដែរ។ នៅថ្ងៃទី១០ ខែមករា អាជ្ញាធរចាប់បានពលរដ្ឋកូរ៉េខាងត្បូង ៣២នាក់ ចិន ៤នាក់ នេប៉ាល់ ២នាក់ ដែលបានបង្កើតបណ្ដាញឆបោកជាច្រើនកន្លែងក្នុងស្រុកខ្មែរ។ ជាមួយគ្នានេះ អាជ្ញាធរក្រុងប៉េកាំង បានឲ្យដឹងថា អាជ្ញាធរចិន នឹងបញ្ចេញឈ្មោះបក្ខពួកមេបនឆបោក ចេន ហ្ស៊ី នៅស្រុកខ្មែរបន្ថែមទៀតឆាប់ៗនេះ។ តាមសេចក្តីរាយការណ៍ខ្លះ បណ្ដាញឆបោកនៅប្រទេសកម្ពុជា មានជាប់ឈ្មោះមនុស្ស និងក្រុមហ៊ុនយ៉ាងតិចចំនួន ១៤៦។ សារព័ត៌មាន The Cambodia Daily នឹងព្យាយាមផ្សាយឈ្មោះបុគ្គល និងក្រុមហ៊ុនទាំងនោះនាថ្ងៃអនាគត។ […] The post អាជ្ញាធរខ្មែរ និងកូរ៉េខាងត្បូង សហការគ្នាបំបែកបណ្ដាញឆបោកនៅក្រុងភ្នំពេញ និងខេត្តព្រះសីហនុ appeared first on The Cambodia Daily Khmer .