បន្ទាប់ពីតវ៉ាជាច្រើនថ្ងៃនៅតាមបណ្តាខេត្ត កសិករបារាំងបានដឹកនាំយកត្រាក់ទ័រជាច្រើនគ្រឿងដាក់ត្រៀបត្រានៅមុខរដ្ឋសភា តាមបណ្តោយមហាវិថី ទីតាំងទេសចរណ៍ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃអង្គារទី១៣មករា។ ជាថ្មីម្តងទៀត កសិករមកពីគ្រប់ទិសនៃប្រទេសបារាំងរួមគ្នាតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី ដែលសហភាពអឺរ៉ុបគ្រោងចុះហត្ថលេខាជាមួយក្រុមប្រទេសក្នុងសហគមន៍សេដ្ឋកិច្ចប៉ែកខាងត្បូងអាមេរិកឡាទីន ហៅកាត់ថា មែរកូសួរ (Mercosur)។