មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការចុះត្រួតពិនិត្យទីតាំងកែច្នៃ ការដំឡើងរថយន្តធុនធំ និងបន្តផ្សព្វផ្សាយច្បាប់ស្ដីពីច្បាប់ចរាចរណ៍ និងការប្រើប្រាស់ផ្លូវ ដល់អ្នកបើកបររថយន្តតាមដងផ្លូវ

ខេត្តពោធិ៍សាត់ ៖ ដោយអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចំនួន២ក្រុម ដឹកនាំដោយលោកវរសេនីយ៍ទោ ឃន សុខា នាយការិយាល័យ ដោយមួយក្រុម សហការជាមួយមន្រ្តីមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត បានចុះត្រួតពិនិត្យទីតាំងកែច្នៃ និងការដំឡើងរថយន្តធុនធំ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ចំនួន២ទីតាំង និងចុះត្រួតពិនិត្យរថយន្តសរុបចំនួន៨គ្រឿង បានធ្វើកិច្ចសន្យាអប់រំចំនួន៣គ្រឿង និងមួយក្រុមទៀតចុះអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដល់អ្នកបើកបររថយន្តតាមដងផ្លូវ នៅគោលដៅផ្លូវវាងក្រុងពោធិ៍សាត់។  លោកវរសេនីយ៍ទោ ឃន សុខា នាយការិយាល័យបានបញ្ជាក់ឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ គឺត្រូវបានធ្វើឡើងក្នុងគោលបំណងកែតម្រូវធ្វើឲ្យត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសយានយន្ត និងជំរុញការយល់ដឹង និងពញ្ញាក់ស្មារតីដល់បងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យបានជ្រួតជ្រាបកាន់តែច្បាស់អំពី បទប្បញ្ញត្តិ និងកាតព្វកិច្ចក្នុងការចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវ មុនពេល និងអំឡុងពេលធ្វើដំណើរ។ ផ្សព្វផ្សាយនូវ ខ្លឹមសារសំខាន់ៗ រួមមានការណែនាំអំពី ការបើកបរយានយន្តគ្រប់ប្រភេទ ការពន្យល់អំពី ...