ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញជូនភ្នាក់ងារសារព័ត៌មាន Nikkei Asia នូវចំណុចគន្លឹះមួយចំនួន៤ ក្នុងការត្រៀមខ្លួនរបស់កម្ពុជាទៅកាន់របត់ថ្មី ជាមួយចក្ខុវិស័យជាយុទ្ធសាស្ត្រ

ភ្នំពេញ​៖​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជូនភ្នាក់ងារសារព័ត៌មាន Nikkei Asia ដែលជាស្ថាប័នព័ត៌មានសេដ្ឋកិច្ច និងនយោបាយឈានមុខគេមួយនៅអាស៊ី និងជាសំឡេងដ៏មានឥទ្ធិពលក្នុងចំណោមវិនិយោគិន និងអ្នកកំណត់គោលនយោបាយជុំវិញពិភពលោក។ ដើម្បីបង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងរបត់ថ្មី ជាមួយចក្ខុវិស័យជាយុទ្ធសាស្ត្រ ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយ ភ្នាក់ងារសារព័ត៌មានកម្រិតពិភពលោក នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជូនភ្នាក់ងារសារព័ត៌មាន Nikkei Asia ដែលជាស្ថាប័នព័ត៌មានសេដ្ឋកិច្ច និងនយោបាយឈានមុខគេមួយនៅអាស៊ី និងជាសំឡេងដ៏មានឥទ្ធិពលក្នុងចំណោមវិនិយោគិន និងអ្នកកំណត់គោលនយោបាយជុំវិញពិភពលោក។ ការជ្រើសរើសផ្តល់កិច្ចសម្ភាសន៍ជូន Nikkei Asia ដែលជាស្ថាប័នល្បីល្បាញខាងការវិភាគស៊ីជម្រៅលើចង្វាក់ផ្គត់ផ្គង់សកល និងភូមិសាស្ត្រនយោបាយ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបញ្ជូនសារស្តីពី ការបង្កើនភាពជឿជាក់ កាលានុវត្តភាព និងឧត្តមភាពរបស់កម្ពុជាទៅកាន់មជ្ឈដ្ឋានធុរកិច្ចអន្តរជាតិ។ ក្នុងជំនួបសម្ភាសន៍នេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវចំណុចគន្លឹះមួយចំនួន រួមមានដូចជា៖ (១)បច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ៖ ការបង្ហាញពីភាពរឹងមាំនៃស្ថិរភាពនយោបាយ និងច្បាប់វិនិយោគដែលមានភាពបត់បែន និងផ្តល់នូវកញ្ចប់លើកទឹកចិត្តប្រកបដោយភាពទាក់ទាញបំផុតសម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេស។ (២)ការធ្វើពិពិធកម្មរចនាសម្ព័ន្ធឧស្សាហកម្ម៖ របត់នៃការវិនិយោគដែលកំពុងផ្លាស់ប្តូរពីឧស្សាហកម្មកាត់ដេរ ឆ្ពោះទៅកាន់ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ...