លោក ប៉េង ពោធិ៍សា ដាក់ផែនការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ (ONLINE SCAMS) នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ខេត្តស្វាុរៀង ៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជេីញដឹកនាំកិច្ចប្រជុំដាក់ផែនការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ (ONLINE SCAMS) នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ គ្រាន់តែនៅក្រុងបាវិតមួយ អាចនិយាយថា បទល្មើសមួយនេះ ក៏បង្កបញ្ហាដល់សង្គមជាតិខ្លាំងដែរ ហើយក៏កំពុងមានលួចលេងដែលចាំបាច់ស្រាវជ្រាវ ។  យោងតាមកិច្ចប្រជុំនេះ សង្ឃឹមថា ទឹកដីខេត្តស្វាយរៀង នឹងក្លាយជាដែនដី នៃការវិនិយោគគំរូមួុយសម្រាប់អ្នកដាក់ទុន និងដើម្បីរុញសេដ្ឋកិច្ចមូលដ្ឋានកាន់តែខ្លាំងឡើង ចៀសវាងជាកន្លែងលាក់ខ្លួនរបស់ក្រុមជនល្មើសអនឡាញ។  យើងត្រូវមានឆន្ទះពិតប្រាកដ និងរួមគ្នាបង្ក្រាបបទល្មើសបំផ្លាញសង្គមជាតិមួយនេះ ខណះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមានដកតំណែងមន្ត្រីណាពាក់ព័ន្ធបទល្មើសទាំងនេះ និងផ្តល់ឱ្យជនបរទេសរស់នៅខុសច្បាប់នោះ ៕  ដោយ ៖ សិលា