ភ្នំពេញ៖ លោកបណ្ឌិត ជា មុនី ឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានមានប្រសាសន៍ថា មានហេតុផលរាប់ពាន់ដើម្បីបង្ហាញពីទំនាក់ទំនងកម្ពុជា-ចិនដ៏ជិតស្និទ្ធមិនអាចបំបែកបាន ក្នុងនោះមានដូចជា៖ កត្តាសច្ចធម៌ប្រវត្តិសាស្រ្ត, ការប្រកាន់ខ្ជាប់នូវផលប្រយោជន៍រួមនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ, ទស្សនៈសន្តិភាព និងស្ថិរភាពតំបន់, ទស្សនៈអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន, ទស្សនៈសន្តិសុខសកលប្រកបដោយមនុស្សធម៌,ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន, គាំទ្រចរន្តហុភាគីនិយម និងគោលនយោបាយបើកទូលាយ និងការ រួមគ្នាដើម្បីអនាគត និងអ្នកបន្តវេនមិត្តភាពកល្យាណមិត្តជាដើម។ លោកបណ្ឌិតបញ្ជាក់ថា ៖ ១. សច្ចធម៌ប្រវត្តិសាស្រ្ត៖ កម្ពុជានិងចិនមានប្រវត្តិទំនាក់ទំនងជាង២ពាន់ឆ្នាំដូចក្នុងកំណត់ត្រានៃសៀវភៅស្រាវជ្រាវចេញផ្សាយដោយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ហើយដោយឡែកទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនក៏មានអាយុកាលឈានចូលដល់វ័យ៦៨ឆ្នាំផងដែរ។ ២. ការប្រកាន់ខ្ជាប់នូវផលប្រយោជន៍រួមនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៖ ទាំងកម្ពុជា ទាំងចិនសុទ្ធតែមានឆន្ទៈរួមគ្នាឈរលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក គោរពបូរណភាពទឹកដី អធិបតេយ្យភាព និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ។ ៣. ទស្សនៈសន្តិភាព និងស្ថិរភាពតំបន់៖ ប្រទេសទាំងពីរតែងបានរួមគ្នាក្នុងការកសាងគ្រឹះសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ មិនមែនជាគ្រោះថ្នាក់ដល់ប្រទេសណាមួយឡើយ ហើយមិនដែលចាត់ទុកប្រទេសណាមួយជាសត្រូវឡើយ។ ៤. ទស្សនៈអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន៖ ប្រទេសទាំងពីរតែងបានរៀនសូត្រពីគ្នាទៅវិញទៅមក ហើយតែងបានរួមគ្នានៅក្នុងការបន្ស៊ីគោលនយោបាយជាមួយគំនិតផ្តួចផ្តើមនានា។ បន្ថែមពីលើនេះ ប្រទេសយើងទាំងពីរតែងបានគាំទ្រគ្នាដោយឈរលើទិសដៅអភិវឌ្ឍ ហើយរួមគ្នាកសាងសហគមន៍ដែលមានវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ៥. ទស្សនៈសន្តិសុខសកលប្រកបដោយមនុស្សធម៌៖ ...