នាយទាហានមួយរូបដែលចាញ់បោកគម្រោងអភិវឌ្ឍន៍ដីឡូត៍ផ្លូវជាតិលេខ ៦A របស់ឧកញ៉ា ឡេង ណាវ៉ាត្រា អង្វរសុំឱ្យប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ជួយធ្វើអន្តរាគមន៍រកដំណោះស្រាយឲ្យខ្លួន ក្រោយពីក្រុមហ៊ុនអចលនទ្រព្យរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនប្រគល់ផ្ទះឱ្យខ្លួនអស់ជាច្រើនឆ្នាំ។ មន្ត្រីយោធាកម្ពុជាមួយរូបឈ្មោះ វ៉ិត គឹមសាន បានចេញវីដេអូឃ្លីបប្រវែងជិត ១នាទី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះ ទាំងស្រក់ទឹកភ្នែក អះអាងថា ក្រុមហ៊ុនអចលនទ្រព្យរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្បត់កិច្ចសន្យាមិនប្រគល់ផ្ទះដែលខ្លួនបានទិញកាលពី ៤ឆ្នាំមុននោះ។ លោក វ៉ិត គឹមសាន បញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៩ ខែមករា ដែលរូបលោកបានតវ៉ាដោយទល់មុខជាមួយនឹងម្ចាស់ក្រុមហ៊ុន រហូតដល់ថ្ងៃទី១៣ ខែមករា នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនទាន់ផ្តល់ដំណោះស្រាយណាមួយឲ្យខ្លួននៅឡើយទេ។ ការស្នើសុំអន្តរាគមន៍នេះ ធ្វើឡើងបន្ទាប់ពីនាយទាហានរូបនេះបានចូលរួមប្រជុំដោះស្រាយបញ្ហាខកខាន ផ្តល់ដីធ្លី និងផ្ទះដល់អតិថិជនជាមួយក្រុមហ៊ុនអចលនទ្រព្យ ឡេង ណាវ៉ាត្រា កាលពីចុងសប្តាហ៍កន្លងទៅ។ កាលពីថ្ងៃទី៩ […] The post នាយទាហានម្នាក់អង្វរសុំឱ្យលោក ហ៊ុន សែន ជួយអន្តរាគមន៍រឿងក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា មិនប្រគល់ផ្ទះ appeared first on The Cambodia Daily Khmer .