ទាក់ទិនរឿងពុករលួយ បិទបាំងការពារបក្ខពួករួមប្រយោជន៍ដែលអាជ្ញាធរមានសមត្ថកិច្ចកូរ៉េខាងត្បូង កំពុងស៊ើបអង្កេត គឺរឿងបង្វិលបង្វែរប្រើទុនពីព្រះវិហារគ្រិស្តសាសនា ព្រះវិហារបង្រួបបង្រួម (Unification Church) ចូលហ៊ុនក្នុងបនល្បែងចិន Oriental Pearl Casino នៅខេត្តព្រះសីហនុ។ សារព័ត៌មានកូរ៉េខាងត្បូង Korea JoongAng Daily ផ្សាយអត្ថបទមួយនៅថ្ងៃទី១៣ ខែមករា នេះ ដោយរាយការណ៍ថា ករណីពុករលួយនៅស្រុកខ្មែរទាក់ទងនឹងលោក យុន យ៉ុងហូ អតីតនាយកគ្រប់គ្រងទីស្នាក់ការព្រះវិហារទូទាំងពិភពលោកដែលបានថតរូបជាមួយលោក ហ៊ុន សែន នៅឆ្នាំ២០២២។ គេដឹងថា លោក យុន កាន់លិខិតឆ្លងដែនសញ្ជាតិខ្មែរ ហើយត្រូវបានអាជ្ញាធរក្រុងសេអ៊ូល ចោទប្រកាន់ និងឃាត់ខ្លួនកាលពីឆ្នាំ២០២៥ អំពីបទសូកប៉ាន់ បញ្ចុះបញ្ចូលមនុស្សខុសច្បាប់ និងលួចប្រើប្រាស់ថវិកាព្រះវិហារ។ ដោយសំអាងមានទំនាក់ទំនងជិតស្និទ្ធជាមួយអតីតប្រធានាធិបតី Yoon Suk Yeol និងភរិយា គីម គឹនហ៊ី (Kim Keon Hee) នៅឆ្នាំ២០២១ លោក យុន ផ្តើមគំនិតស្ថាបនាទីស្នាក់ការព្រះវិហារប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លើកោះមួយក្នុងទន្លេមេគង្គ ឲ្យឈ្មោះថា «មេគង្គរមណីយដ្ឋានសន្តិភាព» ដោយមានសិទ្ធិគ្រប់គ្រងដីធ្លី។ […] The post អាជ្ញាធរកូរ៉េខាងត្បូង កំពុងស៊ើបអង្កេតរឿងពុករលួយក្នុងព្រះវិហារគ្រិស្តមួយនៅខេត្តព្រះសីហនុ appeared first on The Cambodia Daily Khmer .