ក្រុមអ្នកតស៊ូមតិពីក្រុមទ្រទ្រង់សាធារណប្រយោជន៍កម្ពុជា (Cambodian Advocacy Team=CAT) ចាត់ទុកការចាប់បញ្ជូនខ្លួនអតីតអ្នកឧកញ៉ា ចេន ហ្ស៊ី (Vincent Chen Zhi) ទៅកាន់ប្រទេសចិន ដោយគ្មានដំណើរការសវនាការនៅក្នុងប្រទេសកម្ពុជា គឺជាការរំលោភបំពានប្រព័ន្ធយុត្តិធម៌ខ្មែរយ៉ាងធ្ងន់ធ្ងរ ហើយក៏ជាចេតនាលុបបំបាត់ និងមិនផ្តល់យុត្តិធម៌ដល់ជនរងគ្រោះដែលពាក់ព័ន្ធនឹងអំពើឆបោកពីឧក្រិដ្ឋជនរូបនេះដែរ។ CAT បានធ្វើបទវិភាគមួយ ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី១៣ មករា នេះថា ការធ្វើដូច្នេះ គឺជាចេតនាលុបបំបាត់ព័ស្តុតាងដែលឧក្រិដ្ឋជនរូបនេះធ្លាប់ប្រព្រឹត្តនៅប្រទេសកម្ពុជាកន្លងមក ដែលពាក់ព័ន្ធបទល្មើសលាងប្រាក់កខ្វក់ និងការបោកប្រាស់តាមអនឡាញ រួមទាំងការធ្វើទារុណកម្មលើជនរងគ្រោះនានាជាដើម។ ប្រភពដដែលលើកឡើងថា បទល្មើសឧក្រិដ្ឋជាច្រើនដែលត្រូវបានចោទភ្ជាប់នឹងលោក ចេន ហ្ស៊ី កន្លងមក ដូចជាអំពើជួញដូរមនុស្ស អំពើឆបោក និងការសម្អាតប្រាក់ជាដើម បានធ្វើឱ្យខូចមុខមាត់ប្រទេសកម្ពុជា យ៉ាងធ្ងន់ធ្ងរ និងជាតិសាសន៍ខ្មែរទាំងមូលផងដែរ ដូច្នេះការបើកការស៊ើបអង្កេត និងដំណើរការសវនាការក្នុងតុលាការខ្មែរលើឧក្រិដ្ឋជនរូបនេះ គឺជាការស្ដារមុខមាត់ប្រទេសកម្ពុជា ឡើងវិញយ៉ាងពិតប្រាកដ។ ប្រភពដដែលគូសបញ្ជាក់ថា ប្រទេសកម្ពុជា មានច្បាប់ស្ដីពីការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ អំពើជួញដូរមនុស្ស និងការបោកប្រាស់តាមអនឡាញជាដើម ប៉ុន្តែបែរជាមិនអនុវត្តច្បាប់ទាំងនេះលើលោក ចេន ហ្ស៊ី ទៅវិញ ដែលករណីនេះបានបង្ហាញឱ្យឃើញពីអំពើនិទ្ទណ្ឌភាពជាប្រព័ន្ធនៅប្រទេសកម្ពុជា ចំពោះភ្នែកអន្តរជាតិកាន់តែច្បាស់ថែមទៀត។ យ៉ាងណាមិញ តាមការវិភាគខ្លះ ការបញ្ជូនជនទុច្ចរិត ចេន […] The post ក្រុមអ្នកតស៊ូមតិអះអាងថាការបញ្ជូនឧក្រិដ្ឋជន ចេន ហ្ស៊ី ទៅឱ្យចិន ដោយតក់ក្រហល់គឺរំលោភបំពានច្បាប់ខ្មែរ appeared first on The Cambodia Daily Khmer .