កម្ពុជា និងកាណាដាសហការរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងការរៀបចំព្រឹត្តការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប

ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិទេសចរណ៍ទ្វេភាគី និងការរៀបចំព្រឹត្តការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ ក្នុងឱកាសនៃជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ លោកឯកអគ្គរដ្ឋទូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនលើគ្រប់វិស័យ និងកត្តាសុខសុវត្ថិភាពដ៏ល្អប្រសើរដែលកម្ពុជាសម្រេចបាននាពេលបច្ចុប្បន្ន។ លោកឯកអគ្គរដ្ឋទូត ក៏គូសបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្រ្តីពីកិច្ចសហប្រតិ្តការដ៏ល្អលើគ្រប់វិស័យជាមួយកម្ពុជាកន្លងមក និងការវិនិយោគធំៗ គួរជាទីមោទនៈរបស់វិនិយោគិនកាណាដានៅកម្ពុជា ដូចជាធនាគារវឌ្ឍនៈអាស៊ី ឬស្គាល់ជាទូទៅថា ABA ដែលបានសម្រេចបណ្តាក់ទុនវិនិយោគ ផ្អែកលើសក្តានុពលវិនិយោគ និងទេសចរណ៍ ក៏ដូចជាថាមវន្តនៃប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ពីជំហរគាំទ្រដល់ក្រសួងទេសចរណ៍ក្នុងការរៀបចំ “ភូមិហ្រ្វង់កូហ្វូន – Village Francophone” ដែលជាព្រឹត្តការណ៍អមដ៏សំខាន់ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប។  ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកាណាដា ដែលជានិច្ចជាកាលតែងតែជួយឧបត្តម្តគាំទ្រកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើវិស័យទេសចរណ៍ ស្តែងតាមរយៈ កំណើនភ្ញៀវទេសចរកាណាដាមកទស្សនាកម្ពុជាដែលចេះតែកើនឡើងមិនឈប់ឈរជារៀងរាល់ឆ្នាំ ...