ភ្នំពេញ៖ ជនសង្ស័យ២នាក់បងប្អូនបង្កើតនិងគ្នាបានបែកគំនិតធ្វើចោរលួច ហើយចូលទៅកាន់ផ្ទះ១កន្លែងក្នុងបំណងធ្វើសកម្មភាពគាស់ទ្វារដើម្បីចូលលួចយកទ្រព្យសម្បត្តិ ប៉ុន្តែទើបតែចូលទៅដល់មិនទាន់បានធ្វើអីផង ស្រាប់តែម្ចាស់ផ្ទះម្ចាស់ផ្ទះជាសន្តិសុខឃើញទាន់ ក៏ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើល ។ ខណៈនោះប្រជាពលរដ្ឋបានជួយដេញចាប់បានជនសង្ស័យជាបង ហើយជននេះបានស្រែកប្រាប់ប្អូនប្រុសរបស់ខ្លួនដែលជាជនសង្ស័យទី២ថា«អាប្អូនឯងជិះម៉ូតូរត់ទៅ» ។ ប៉ុន្តែមិនទាន់បានជិះម៉ូតូចេញផង ក៏ត្រូវប្រជាពលរដ្ឋចាប់បានម្នាក់ទៀត រួចប្រគល់ជូននគរបាលទាំង២នាក់បង ប្អូន ដើម្បីនាំយកទៅកាន់ប៉ុស្តិ៍ធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង ។ ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ២៣៤ ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យជាបងឈ្មោះ ប៊ន វិច្ឆិកា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងប្អូនប្រុសឈ្មោះ ប៊ន រ៉ូស្សា អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ហើយពីរនាក់បងប្អូនបង្កើតនេះ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យបាន នគរបាលប៉ុស្តិ៍ចោមចៅទី៣ បានដកហូតនៅវត្ថុតាងមួយចំនួនមានដូចជា សោខ្សៀលេខ៨សម្រាប់ដោះខ្ចៅ០១ដើម, ដែកលួសសសៃសម្រាប់ឆ្កឹះមេសោ២សសៃរ ,ទូរស័ព្ទម៉ាក Iphone 8plus ពណ៌ទឹកមាស១គ្រឿង,ទូរស័ព្ទម៉ាក Iphone 12 ពណពណ៌១គ្រឿង ,ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ ...