ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលស្រុកឯកភ្នំបានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៩និង៣០ នាទី នៅចំណុចភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតផ្គាក់) មួយកើតឡើង បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ដេត ដាណេ ភេទប្រុសអាយុ ២៣ឆ្នាំ មានទីលំនៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ បានធ្វើសកម្មភាព យកកាំបិតផ្គាក់កាប់ទៅ លើ ជនរងគ្រោះឈ្មោះ ម៉ាក់ សុគុណ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួសភ្លៅខាងឆ្វេងដេរចំនួន១៥ថ្នេរ។ ក្រោយកើតហេតុ សមត្ថកិច្ចបានទទួលបណ្តឹងពីជនរង គ្រោះដោយអនុវត្តបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពីនាយឧត្តម សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោក មាស ...