ចុមចៃដន្យម្ល៉េះនៅថៃ! ព្រឹកម្សិលម៉ិញដួលរលំដងស្ទួចលើរថភ្លើងបណ្តាលឱ្យមនុស្ស៣២នាក់ស្លាប់ ហើយព្រឹកនេះបាក់រលំដងស្ទួចមួយករណីទៀតបណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និងរបួសជាច្រើនទៀត!

ថៃ:ពិតជាមានរឿងចៃដន្យខ្លាំងណាស់ រយៈពេលពីរថ្ងៃនេះ នៅប្រទេសថៃបានបាក់រលំដងស្ទួចចំនួនពីរករណី ដោយករណីទី១ នៅព្រឹកថ្ងៃទី១៤ ខែមករានេះ បាក់ដងស្ទួចសង្កត់លើរថយន្តភ្លើងដឹកអ្នកដំណើរឆ្លងកាត់រនៅក្នុងស្រុក Sikhio ខេត្ត Nakhon Ratchasima ប្រទេសថៃ បណ្តាលឱ្យមនុស្សចំនួន៣២នាក់ស្លាប់ និងរងរបួសរាប់សិបនាក់ថែមទៀត។ហើយនៅព្រឹកថ្ងៃទី១៥ ខែមករានេះដែរ មានករណីបាក់ដងស្ទួចមួយករណីទៀតនៅក្នុង ខេត្ត សាមុត សាខន ប្រទេសថៃដែរ ព័ត៌មានបឋមបានរាយការណ៍ថា បណ្តាលឱ្យមនុស្សចំនួន ២ នាក់ស្លាប់ និងរបួសជាច្រើននាក់ទៀត។ អាជ្ញាធរខេត្តសាមុតសាខន បាន ឱ្យដឹង នៅ ព្រឹក ថ្ងៃ ព្រហស្បតិ៍ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ ថា ដង ស្ទូច សំណង់ មួយគ្រឿង បាន បាក់ នៅ ផ្លូវ រ៉ា ម៉ា ទី ២ ក្នុង ខេត្ត សាមុត សាខន បណ្តាល ឲ្យ មនុស្ស ...