ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាលស្រុកបសេដ្ឋឱ្យដឹងនៅព្រឹកថ្ងៃទី១៥ខែមករានេះថា ក្រុមក្មេងទំនើងចូលចិត្តបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ត្រូវកម្លាំងនគរបាលស្រុកឃាត់ខ្លួនបានទៅក្រុមមានគ្នា៤នាក់ កាលពីល្ងាចថ្ងៃទី ១៥ ខែមករាឆ្នាំ២០២៦។ មន្ត្រីនគរបាលស្រុកបសេដ្ឋបានឲ្យដឹងថា អនុវត្ដតាមបញ្ជាដឹកនាំលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នង ការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បេីកប្រតិបត្ដិការស្រាវជ្រាវក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈរួចថតរូបបង្អួតសមត្ថកិច្ចតាមរយៈតាមបណ្ដាញសង្គមហ្វេសបុក កាលថ្ងៃទី៧ ខែមករាឆ្នាំ២០២៦ នៅពេលនេះសមត្ថកិច្ច ឃាត់បានក្មេងទំនើងមួយក្រុម។ ក្រោយទទួលបានព័ត៌មានអំពីករណីក្មេងទំនេីងមួយក្រុមបង្ហោះម៉ូតូ លោកវរសេនីយ៍ឯក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋបានបញ្ជាកំលាំងស្រុកស្រាវជ្រាវរហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ឈានទៅកំណត់ មុខសញ្ញា និងឃាត់បានក្មេងទំនើងទាំង ៤នាក់ វត្ថុតាងម៉ូតូ០១គ្រឿង ដែលបានធ្វេីសកម្មភាពបង្ហោះម៉ូតូត្រង់ ចំណុចលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូ៤២-៤៣ ស្ថិតក្នុងភូមិព្រៃរំដួលខាងជើង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ១./ឈ្មោះ សុខ ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិដីក្រហម ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ២/ឈ្មោះ ង៉ាន់ សុខហេង ភេទប្រុស ...