ភ្នំពេញ៖ នៅរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីជាសប្បុរសជនបាននាំយកអំណោយរួមមាន : ស្បៀងអាហារ ភេសជ្ជៈ ថវិកា និងសម្ភារមួយចំនួនប្រគល់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានគណ:ប្រចាំការ នៃគណ:អចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ដើម្បីរៀបចំចាត់ចែងបញ្ជូនទៅវីរ:កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ។ ក្នុងនាមសម្តេចមហាបវរធិបតី និងក្នុងនាមគណ:ប្រចាំការ នៃគណ:អចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីជាសប្បុរសជន ដែលបាននាំយកអំណោយទាំងនោះ មកប្រគល់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត សម្រាប់ជាគុណប្រយោជន៍ដល់កងកម្លាំងវីរកងទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី និងប្រជាជនភៀសសឹក ដែលកំពុងស្នាក់នៅជំរុំសុវត្ថិភាព នៅតាមព្រំដែនកម្ពុជា-ថៃ ។ គ្រឿងឧបភោគបរិភោគ ...