ពានរង្វាន់ U23 Asian Cup ឆ្នាំ 2026 បានឈានចូលវគ្គជម្រុះរបស់ខ្លួនហើយជាមួយនឹងក្រុមចំនួន 8 រួមមាន វៀតណាម ហ្សកដានី ជប៉ុន អេមីរ៉ាតអារ៉ាប់រួម អ៊ូសបេគីស្ថាន កូរ៉េខាងត្បូង អូស្ដ្រាលី និងចិន ។ ចិនគឺជាអ្នកទម្លាក់ថៃចេញពីកម្មវិធីដោយបានឈានទៅវគ្គ៨ក្រុមចុងក្រោយដោយលទ្ធផលស្មើគ្មានគ្រាប់បាល់ទល់នឹងថៃកាលពីថ្ងៃពុធ។ វៀតណាមនឹងប៉ះ អេមីរ៉ាតអារ៉ាប់រួម ហើយជប៉ុននឹងប៉ះហ្ស៊កដានីនៅថ្ងៃសុក្រ ខណៈការប្រកួតដែលនៅសល់រវាងអ៊ូសបេគីស្ថាន និងចិន និងអូស្ត្រាលី និងកូរ៉េខាងត្បូងនឹងត្រូវធ្វើនៅថ្ងៃសៅរ៍។ ឆ្លងកាត់ប្រវត្តិសាស្រ្តនៃការប្រកួតនេះ កូរ៉េខាងត្បូងនៅតែជាប្រទេសតែមួយគត់ដែលបានឈានដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រក្នុងការប្រកួតទាំង 7 លើក។ ជប៉ុនស្ថិតបន្ទាប់ជាមួយនឹងការបង្ហាញខ្ខ្លួន6លើក និងអ៊អ៊ូសបេគីស្ថាន5លើក តាមពីក្រោយដោយអូស្ត្រាលី អារ៉ាប់រួម វៀតណាម និងហ្ស៊កដានី ដែលបានឡើងដល់វគ្គនេះ4លើក។ ឆ្នាំនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសចិន ខណៈដែលក្រុមនេះបានបង្ហាញខ្លួនជាលើកដំបូងមិនធ្លាប់មាននៅក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រ៕