អាកាសចរណ៍ជាតិកម្ពុជា ត្រៀមចាយលុយទិញយន្តហោះ ២០គ្រឿងពីក្រុមហ៊ុន Boeing របស់អាមេរិក និង ២០គ្រឿងទៀតពីចិន

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងរួចរាល់ លើទិញយន្តហោះ Boeing 737 Max 8 ចំនួន២០គ្រឿង ពីសហរដ្ឋអាមេរិក និងយន្តហោះ COMAC C909 ចំនួន២០គ្រឿងទៀត ពីប្រទេសចិន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា។ សេចក្ដីប្រកាសព័ត៌មាននេះ បានបង្ហាញឲ្យដឹងនៅក្នុងពិធីសម្ពោធស្លាកសញ្ញា និងរចនាលើតួអាកាសយានថ្មី (New Logo and Aircraft Livery) របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។ បើតាមសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទិញយន្តហោះ Boeing 737 Max 8 ចំនួន២០គ្រឿង និងយន្តហោះ COMAC C909 ចំនួន២០គ្រឿងផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុនបានបង្កើនចំណូលជាបន្តបន្ទាប់ ក្នុងរយៈពេល៣ឆ្នាំ ចាប់តាំងពីឆ្នាំ២០២៣»។ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ...