លោកបណ្ឌិត កៅ ថាច លើកទឹកចិត្តកសិករសហគ្រិន និងផលិតករចាប់យកឱកាសផលិត ដាំដុះ និងចិញ្ចឹមសត្វ ក្រោយក្រុមហ៊ុនប្រទេសជិតខាងមួយចំនួនដកខ្លួន និងថមថយសកម្មភាពអាជីវកម្ម

ភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកកម្ម លោកបណ្ឌិត កៅ ថាច បានលើកទឹកចិត្ត កសិករសហគ្រិន និងផលិតករ ចាប់យកឱកាសផលិត ដាំដុះ និងចិញ្ចឹមសត្វ ក្រោយក្រុមហ៊ុនប្រទេសជិតខាងមួយចំនួនបានដកខ្លួន និងក្រុមហ៊ុនខ្លះទៀតថមថយសកម្មភាពអាជីវកម្ម ក្រោយប្រជាជនកម្ពុជា ពហិការឈប់ប្រើប្រាស់។ ថ្លែងក្នុងវេទិកាជួបជុំសហគ្រិនកសិកម្ម ដាំដុះ និងចិញ្ចឹមសត្វឆ្នាំ២០២៦ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនថៃធំៗប្រមាណ ៦បានដកខ្លួន ខណៈក្រុមហ៊ុន ស៊ីភី ដែលជាក្រុមហ៊ុនធំមួយរកស៊ីក្នុងវិស័យកសិកម្មនៅកម្ពុជា បានថមថយសកម្មភាពអាជីវកម្ម ដូច្នេះនេះគឺជាឱកាសដ៏ធំសម្រាប់សហគ្រិនកម្ពុជា។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថានេះជាឱកាសមួយធំណាស់ សម្រាប់សហគ្រិនយើងទាំងអស់គ្នា ដើម្បីកសាងអ្វីដែលជាផលិតផលជំនួសការនាំចូលនេះតែម្តង ដែលមានទាំងផ្នែកសំណង់ ហើយផ្នែកចំណីអាហារក៏មានដែរ។ ពិតមែនតែក្រុមហ៊ុនជិតខាងយើង ពិតមែននៅមាន ប៉ុន្តែសកម្មភាពបានថមថយកាន់តែច្រើន ដោយសារតែជាតិនិយម។ បើអត់មានអ្នកទិញ បើទោះបីជានៅក៏អត់ប្រយោជន៍ដែរ ត្រូវតែដកថយជាស្វ័យប្រវត្តិ»។ លោកបានលើកឡើងផងដែរថា ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចតេជោ ហ៊ុន ...