ភ្នំពេញ ៖ រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងគោលបំណងជួយដល់ជីវភាពរស់នៅ និងសម្រាលបន្ទុករបស់វីរយុទ្ធជនព្រមទាំងក្រុមគ្រួសារ និងជនភៀសសឹកកម្ពុជា ។ ក្នុងពិធីនេះដែរ សមាគមឧកញ៉ាកម្ពុជា បានឧបត្ថម្ភ (១)ថវិកា ចំនួន ១,០០៥,០០០ (មួយលានប្រាំពាន់) ដុល្លារអាមេរិចគត់ និង(២)ទឹកបរិសុទ្ធចំនួន ៥០០កេស ជូនដល់ កាកបាទក្រហមកម្ពុជា ដើម្បីរៀបចំចាត់ចែងជាអំណោយជួយដល់វីរយុទ្ធជនព្រមទាំងក្រុមគ្រួសារ ក៏ដូចជាជនភៀសសឹកដែលកំពុងរស់នៅតាមជំរំផងដែរ ។ កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌មួយដែលតែងតែជួយដល់ប្រជាជនកម្ពុជាទាំងអស់គ្រប់ស្រទាប់វណ្ណៈ ជាពិសេសអ្នកដែលកំពុងជួបគ្រោះ បញ្ហា និងមានការលំបាកក្នុងការរស់នៅ ។ ក្នុងគ្រាដែលប្រទេសជាតិប្រឈមជាមួយនឹងបញ្ហាជម្លោះប្រដាប់អាវុធ វីរយុទ្ធជន ក្រុមគ្រួសារ និងជនភៀសសឹកជាច្រើនក៏ជួបប្រទះបញ្ហាបណ្តាលមកពីជម្លោះនេះដែរ ជាក់ស្តែងថ្នាក់ដឹកនាំរបស់ កាកបាទក្រហមកម្ពុជាបាននិងកំពុងចុះសួរសុខទុក្ខ ឧបត្ថម្ភ ជួយទំនុកបម្រុង និងសម្រួលដល់ការរស់នៅរបស់គ្រប់គ្នា ដោយធានាថា ...