ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៤ មករា នេះថា រដ្ឋាភិបាលកម្ពុជាមិនត្រឹមតែរក្សាជំហរប្រើពាក្យ «ថៃឈ្លានកម្ពុជាបន្តទៀតទេ» គឺត្រូវតែប្រញាប់ប្តឹងប្រទេសថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ថែមទៀត ដើម្បីបង្ហាញអន្តរជាតិឱ្យដឹងកាន់តែច្បាស់ជុំវិញអំពើឈ្លានពានរបស់ថៃ នោះ។ លោក ម៉ែន ណាត បញ្ជាក់ថា កម្ពុជាក៏ត្រូវបន្តយន្តការការទូតឲ្យបានខ្លាំងក្លាបន្ថែមទៀតដែរ ដើម្បីដាក់សម្ពាធថៃ ឲ្យទទួលខុសត្រូវចំពោះអំពើឈ្លានពានទៅលើប្រទេសកម្ពុជា និងតម្រូវឱ្យពួកគេត្រូវតែប្រញាប់ដកកងទ័ពចេញទឹកដីកម្ពុជា ដែលកំពុងកាន់កាប់ដោយខុសច្បាប់ក្រោយសង្គ្រាមឈ្លានពានកាលពីពេលថ្មីៗនេះផងដែរ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ត្រឡប់មកប្រើពាក្យ «ថៃឈ្លានពានកម្ពុជា» វិញ បន្ទាប់ពីរងការរិះគន់របស់ប្រជាពលរដ្ឋជាបន្តបន្ទាប់នោះ។ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានចេញសេចក្តីថ្លែងការណ៍ពិសេសជុំវិញសង្គ្រាមកម្ពុជា-ថៃ អស់រយៈពេល ២១ថ្ងៃកន្លងទៅ ស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនានា និងការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកឡើងវិញ ក្រោយរងការបំផ្លាញដោយសារសង្គ្រាមរវាងកម្ពុជា-ថៃ កន្លងទៅនោះ។ នាយករដ្ឋមន្ត្រីខ្មែររូបនេះ បានរៀបរាប់ពីផលប៉ះពាល់លើជីវភាពប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងសេវាសាធារណៈ ដោយសារសង្គ្រាម រួមទាំងការស្ដារឡើងវិញនូវជីវភាពរបស់ពលរដ្ឋដែលរងគ្រោះពីបញ្ហានេះប៉ុណ្ណោះ។ […] The post អ្នកឃ្លាំមើលនៅតែជំរុញឱ្យរដ្ឋាភិបាលកម្ពុជាប្ដឹងថៃទៅតុលាការអន្តរជាតិដូចជា ICJ និង ICC appeared first on The Cambodia Daily Khmer .