ប្រធានបក្សជំនាន់ថ្មី ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគិតគូរពីការអភិវឌ្ឍវិស័យការពារជាតិឱ្យបានរឹងមាំ និងឆាប់រហ័សបំផុត នៅពេលដែលប្រទេសផលិតអាវុធ ដូចជាប្រទេសស៊ុយអែត ជាដើម នៅតែបន្តលក់សព្វាវុធឱ្យប្រទេសថៃ យកមកប្រើប្រាស់ដើម្បីឈ្លានពានកម្ពុជាទៀតនោះ។ គួរបញ្ជាក់ថា ប្រទេសណាក៏ដោយ គេចំណាយថវិកាទិញអាវុធយុទ្ធភណ្ឌទំនើបៗដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីគេជាអាទិភាព។ រីឯប្រទេសផលិតអាវុធយុទ្ធភណ្ឌធ្វើសង្គ្រាម ក៏មិនមែនផលិតដាក់តាំងទុកមើលដែរ គឺគេធ្វើលក់ បើប្រទេសណាចង់បាន គេលក់ឲ្យ ដោយពិចារណាលើទំនាក់ទំនងគ្នា តើជាមិត្ត ជាសម្ពន្ធមិត្ត ជាដៃគូយុទ្ធសាស្ត្រ ឬជាប្រទេសអ្នកទិញធម្មតា ភ្ជាប់ជាមួយនឹងលក្ខខណ្ឌផ្សេងៗ។ ប្រទេសស៊ុយអែត ដែលផលិតយន្តហោះចម្បាំងធុនស្រាល Gripen Jas 39 ដោយរោងចក្រឧស្សាហកម្ម SAAB ក៏មិនខុសពីក្រុមហ៊ុនចិន នរិនកូ (NORINCO), ឥណ្ឌា, អាមេរិកាំង Boeing, Northrop, Grumman, រុស្ស៊ី ឬក្រុមហ៊ុនអង់គ្លេស, បារាំង, អាល្លឺម៉ង់, អ៊ីតាលី និងឆេក នោះដែរ។ កងទ័ពខ្មែរក៏ទិញពីចិន ក្នុងបំណងដូចគ្នាដែរ។ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ប្រាប់សារព័ត៌មាន The Cambodia Daily […] The post ក្រៅពីស្នើសុំស៊ុយអែត និងអាមេរិកឈប់លក់សព្វាវុធឱ្យទៅថៃ បក្សជំនាន់ថ្មីជំរុញឱ្យរដ្ឋាភិបាលគិតគូរពង្រឹងវិស័យការពារជាតិ appeared first on The Cambodia Daily Khmer .