វេណេហ្ស៊ុយអេឡា បន្ត​ដោះលែង​អ្នកទោស​នយោបាយ​ជាង ៤០០​នាក់ ខណៈ​អង្គការ​សិទ្ធិមនុស្ស​រក​ឃើញ​ថា​ភាគច្រើន​ជិត​ដល់​ថ្ងៃ​ដោះលែង

ប្រធាន​រដ្ឋសភា​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា លោក Jorge (Horhé = Horhay) Rodriguez ប្រកាស​ថា​រដ្ឋាភិបាល​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ស្ដីទី​អ្នកស្រី Delcy Rodriguez បាន​ដោះលែង​អ្នកទោស​ជាង ៤០០​នាក់ ចាប់តាំងពី​សប្ដាហ៍​មុន​មក​នេះ។ ប្រធាន​រដ្ឋសភា​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា លោក Jorge Rodriguez បាន​ប្រកាស​ដូចនេះ​នៅ​ក្នុង​អំឡុង​សម័យប្រជុំ​សភា​កាលពី​ថ្ងៃ​អង្គារ ទី​១២ ខែ​មករា ឆ្នាំ​២០២៦។ នេះ​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera នៅ​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៦។ លោក Jorge Rodriguez បាន​ប្រាប់​សមាជិក​សភា​វេណេហ្ស៊ុយអេឡា ថា ការ​ដោះលែង​អ្នកទោស​ទាំងនោះ​ជា​ស្មារតី​មួយ​នៃ​ការ​បន្ធូរបន្ថយ​ស្ថានភាព​តានតឹង​នយោបាយ​ក្នុង​ប្រទេស ប៉ុន្តែ​ប្រធាន​រដ្ឋសភា​រូប​នេះ​មិន​ហៅ​អ្នក​ទាំងនោះ​ជា​អ្នកទោស​នយោបាយ​អ្វី​ទេ ព្រោះ​ថា​ពួកគេ​ជា​អ្នក​នយោបាយ​មែន តែ​ពួកគេ​មាន​ទោស​ដោយសារ​រំលោភ​បំពាន​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​ប្រទេស​នេះ ដែល​លោក​ថា​អ្នកទោស​ទាំងនោះ​គ្រាន់តែ​ហៅ​ខ្លួនឯង​ជា​អ្នកទោស​នយោបាយ​ប៉ុណ្ណោះ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ដែល​ស្រង់​ប្រភព​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកទោស​ទាំង ៤០០​នាក់​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​នោះ ក៏​មាន​ពលរដ្ឋ​អាមេរិកាំង​ផង​ដែរ។ មន្ត្រី​សេតវិមាន សាទរ​ដែល​ពលរដ្ឋ​អាមេរិកាំង​ត្រូវ​បាន​ផ្ដល់​សេរីភាព​ឡើងវិញ ដែល​ចាត់ទុក​ថា​នេះ​ជា​ជំហាន​ដ៏​សំខាន់​ក្នុង​ស្មារតី​សហប្រតិបត្តិការ​ល្អ​មួយ​ពី​រដ្ឋាភិបាល​បណ្ដោះអាសន្ន​នៅ​វេណេហ្ស៊ុយអេឡា នៅ​ពេលនេះ។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ចាត់ទុក​ជា​ការ​ដោះលែង​អ្នកទោស​នយោបាយ​យ៉ាង​ធំ​មួយ​ចាប់តាំងពី​ការ​ចាប់​ខ្លួន​លោក នីកូឡាស ម៉ាឌូរ៉ូ នៅ​ថ្ងៃទី​៣ […] The post វេណេហ្ស៊ុយអេឡា បន្ត​ដោះលែង​អ្នកទោស​នយោបាយ​ជាង ៤០០​នាក់ ខណៈ​អង្គការ​សិទ្ធិមនុស្ស​រក​ឃើញ​ថា​ភាគច្រើន​ជិត​ដល់​ថ្ងៃ​ដោះលែង appeared first on The Cambodia Daily Khmer .