ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ ១- ជាធម្មតាផែនការណាមួយដែលដាក់ចេញដោយសហរដ្ឋអាមេរិកតែងបានសម្រេចផល = បើមិនអញ្ចឹងទេ គេមិនហៅសហរដ្ឋអាមេរិកថាជាអាវុធហត្ថលើពិភពលោកទេ។ ២- ផែនការយកកោះគ្រីនឡែនមកគ្រប់គ្រងនិងមានអន្តរាគមន៍របស់សហភាពអ៊ឺរ៉ុប = ឆ្លុះបញ្ចាំងឲ្យឃើញថាអង្កកាណាតូនិងសហរដ្ឋអាមេរិកមានការប្រេះឆា? ៣- អ្វីដែលរាជរដ្ឋាភិបាលកម្ពុជាសុទ្ធតែត្រូវជំរាបអស់លោកប្រឆាំងទេ = បើដឹងក៏ដឹងទៅ តែបើចង់ដឹងស្វែងរកខ្លួនឯងទៅ ព្រោះព័ត៌មានមានផ្សាយនៅក្នុងគេហទំព័ររាជរដ្ឋាភិបាលនិងបណ្តាស្ថាប័នរដ្ឋហើយ? ៤- ឧប្ទវហេតុកើតឡើងនៅសៀមជាបន្តបន្ទាប់គួរឲ្យភ្ញាក់ផ្អើល = ទឹកជំនន់នៅវាយប្រហារសៀមលិចលង់ខុសរដូវកាល អគ្គីភ័យឆេះស្ថានីយ៍ភីធីធី១១កន្លែងនៅភាគខាងត្បូង ដងថ្លឹងបាក់ធ្លាក់សង្កត់ខ្សែររថភ្លើងបណ្តាលឲ្យស្លាប់ មនុស្ស៣២នាក់ និងរបួសរាប់រយនាក់ អគ្គីភ័យឆេះស្ពានរាមាទី៩។ ៥- តាមការពិនិត្យជាក់ស្តែងសៀមបានសម្តែងឲ្យឃើញនូវទង្វើកោងកាចព្រៃផ្សៃជាពន់ពេកចំពោះខ្មែរ = ប្រើទង្វើជាគំនុំសងសិកមិនខ្លាចរអែងដូចជាព័ទ្ធលួសបន្លាវាងយកទឹកដីខ្មែរទាំងកម្រោល ទម្លាក់គ្រាប់បែកកម្ទេចប្រាសាទបុរាណខ្មែរមិនញញើត ទម្លាក់កម្ទេចស្ពានថ្នល់តាមបណ្តាខេត្តដែលមិនពាក់ព័ន្ធនឹងយោធា ទម្លាក់គ្រាប់បែកលើភូមិឋានប្រជាជនវត្តអារ៉ាម សាលារៀនគ្មានសីលធម៌ ។ល។ ៦- បើគ្មានវិធានការណ៍ទប់ស្កាត់ទង្វើអមនុស្សធម៌របស់សៀមទេ = នៅថ្ងៃក្រោយសៀមនឹងកាន់បាន ចិត្តកាន់តែគឃ្លើនបំពានលើកម្ពុជាកាន់តែខ្លាំងថែមទៀតក្នុងគោលបំណងសងសិកនិងបំបាក់កម្ពុជាតែម្តង? ៧- ដោយសារសៀមអាងមានអាវុធយុធភ័ណ្ឌទំនើបនិងខ្លាំងនៅអាស៊ី = សៀមអាចនឹងប្រើមហិច្ឆតាឈ្លានពានកម្ពុជាធ្ងន់ធ្ងរថែមទៀតសមដូចពួលវាថាបំបាក់កម្ពុជាមិនឲ្យងើបរួចក្នុងរយៈពេលវែង? ...