ភ្នំពេញ ៖ ទីតាំងលក់ចែកចាយបារីអេឡិចត្រូនិក (Vape) មួយកន្លែង ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់ចុះបង្ក្រាបដោយចាប់យក ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាច្រេីន កាលពីវេលាម៉ោង១០ យប់ត្រូវនិងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមការបញ្ជាក់ពីកម្លាំងជំនាញ បានឲ្យដឹងថា ដោយទទួលបាននូវការរាយការណ៍ពីប្រជាពលរដ្ឋ ថាទីតាំងផ្ទះខាងលើនេះ មានលួចលាក់បង្កប់ បើកលក់នូវបារីអេឡិចត្រូនិច ( Vape) គ្រប់រសជាតិ យ៉ាងច្រើន ។ ក្រោយពីទទួលបានព័ត៌មានកម្លាំងក៏បានចុះទៅសេីបអង្កេតរហូតកំណត់បាននឹងចុះទៅបង្ក្រាបតែម្តង។ ក្រោយកេីតហេតុ កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនម្ចាស់ទីតាំង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ អត្ថបទ ៖សុខាសែនជ័យ