ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ ១- អាទាស់ថានៅស្រុកខ្មែរមានច្បាប់តែមិនអនុវត្ត ចឹងបានជាគេនិយាយអីចាប់ដាក់គុកអត់បានទេ = បើនៅសៀមនិយាយប៉ះស្តេចតែមួយម៉ាត់គុក១៥ឆ្នាំ នេះបានថាសៀមគោរពច្បាប់? ២- ម៉េចបានជាដឹងថាចិនយក ចេន ហ្ស៊ី ទៅដើម្បីបំបាត់មាត់និងភ័ស្តុតាង = បើដឹងចឹងមានតែអាអ្នកដឹងនឹងជាបក្សពួក ចេន ហ្ស៊ី? ៣- អាទាស់ថាទុកឲ្យសហរដ្ឋអាមេរិកធ្វើកិច្ចការណ៍ ចេន ហ្ស៊ី = អីក៏សំដីធំម៉្លេះអាទាស់ គ្រាន់តែខ្ញុំកញ្ជះគេសោះ។ ៤- ចោរសៀមបាននិយាយថានៅលើលោកនេះអត់មានរបស់ហ្វ្រីទេ = ដីប៉ុន្មានដុំរបស់ខ្មែរដែលវាកំពុងកាន់កាប់គឺបានមកដោយសារវាវ៉ៃយកពីខ្មែរ បើខ្មែរចង់បានវិញទៅវ៉ៃយកពីវាវិញទៅ? ៥- កុំបន្ទោសគេថាបោកខ្លួន = បើខ្លួនមិនល្ងង់ទេអត់នរណាបោកបានទេ។ ៦- មកពីល្ងង់និងលោភលន់ទើបចាញ់បោកគេ = បើឆ្លាតនិងមិនលោភលន់ មិនចាញ់បោកគេទេ។ ៧- រាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោតតាមឆន្ទៈប្រជាជនកម្ពុជាមិនខ្វល់នឹងពាក្យនិយាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ប្ញរបស់ដែលហៅថារដ្ឋាភិបាលក្រៅប្រទេសទេ =ព្រោះមតិយោបល់ពួកនេះគ្មានតម្លៃឡើយ? ៨- ការនិយាយតាមហ្វេសប៊ុក តាមយូធូបចាត់ទុកជាមតិក្រៅផ្លូវការយកជាការមិនបានទេ ...