បង្ក្រាបមិនអស់សោះករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈនៅស្រុកសាមគ្គីមុន្នីជ័យ

ខេត្តកំពង់ស្ពឺ÷កម្លាំងនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យនៅព្រលប់ថ្ងៃទី១៥ខែមករាឆ្នាំ២០២៦ បានបង្ក្រាបករណីបង្ហោះម៉ូតូថ្មីមួយទៀតនៅឃុំក្រាំងចេកដោយឃាត់ខ្លួនក្មេងទំនើងពីរនាក់។ មន្ត្រីនគរបាលឲ្យដឹងថា កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បង្រ្កាបករណីក្មេងទំនើងបង្ហោះម៉ូតូ នៅថ្ងៃទី១៥ ខែ មករាឆ្នាំ២០២៦ វេលាម៉ោង១៧ និង៣០ នាទី នៅចំណុចផ្លូវកៅស៊ូលេខ១៤៤០ ស្ថិតនៅក្នុងភូមិទួលស្ដៅ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានករណីក្មេងទំនើងបង្ហោះម៉ូតូមួយកើតឡើង ដែលបង្កឡើងដោយ÷ ១. ឈ្មោះ យួន សំណាងភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិភ្នំបាត ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ (ជាអ្នកបង្ហោះម៉ូតូ)និង២. ឈ្មោះ ជូរ គឹមស្រេងភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិថ្មី ឃុំពង្រ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំ (ជាអ្នកថតវីដេអូពីក្រោយ) បានជិះម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ក្រហម លាយពណ៌សរ សេរីឆ្នាំ២០២៦ ពាក់ផ្លាកលេខ ភ្នំពេញ 1MD-2273 ដោយជិះក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចភូមិឃុំខាងលើក៏បានធ្វើសកម្មភាពបង្ហោះម៉ូតូ។ តាមចម្លើយសារភាពរបស់ក្មេងទំនើង ទាំង២នាក់ខាង លើ បានសារភាពថា រូបគេពិតជាបានជិះម៉ូតូបង្ហោះ និងថតវីដេអូទុកពិតប្រាកដមែន។ កម្លាំងនគរបាលបានដកហូតម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ ក្រហម ...