សហគមន៍​អន្តរជាតិ​នៅតែ​ផ្ដោត​ការ​ចាប់អារម្មណ៍​លើ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

អ្នក​ច្បាប់​នៅ​ប្រទេស​កម្ពុជា លើកឡើង​ថា សហគមន៍​អន្តរជាតិ​នៅតែ​ផ្ដោត​ការ​ចាប់អារម្មណ៍​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ព្រោះ​ពួកគេ​ចង់​ឃើញ​ដំណោះស្រាយ​នយោបាយ​នៅ​ប្រទេស​នេះ ជាពិសេស​ការ​ផ្សះផ្សា​ជាតិ​ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ។ សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង អ្នកស្រី ម៉េង សុភារី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ មករា នេះ​ថា ស្ថិត​ក្នុង​ស្ថានភាព​ប្រទេស​ជាតិ​ទទួល​រង​នូវ​អំពើ​ឈ្លានពាន​ពី​បរទេស ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ការ​ឈឺចាប់ បំផុស​នូវ​ចរន្ត​ចង់​ឲ្យ​មេដឹកនាំ និង​អ្នក​នយោបាយ​ខ្មែរ​ផ្សះផ្សា បង្រួបបង្រួម សាមគ្គី និង​ឯកភាព​ជាតិ។ មេធាវី​រូប​នេះ​លើកឡើង​ថា រហូត​ដល់​ពេលនេះ សហគមន៍​អន្តរជាតិ ដូចជា​សហភាព​អឺរ៉ុប កាណាដា អូស្ត្រាលី និង​សហរដ្ឋ​អាមេរិក ជាដើម នៅតែ​ផ្ដោត​ការ​ចាប់អារម្មណ៍​លើ​ករណី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​នៅ​ប្រទេស​កម្ពុជា សព្វថ្ងៃ​នេះ។ អ្នកស្រី ម៉េង សុភារី បញ្ជាក់​ថា បរទេស​ទាំងនោះ​នៅតែ​ចង់​ឃើញ​ការ​ផ្សះផ្សា​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ ដើម្បី​ប្រយោជន៍​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ ទោះបីជា​មាន​បុគ្គល​ខ្លះ​កំពុង​បំបែក​បំបាក់​មិន​ឲ្យ​ខ្មែរ​ផ្សះផ្សា រួបរួម​សាមគ្គី​ជាតិ​ក៏ដោយ។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ទំនាស់​អ្នក​នយោបាយ​ខ្មែរ​នៅតែ​ក្តៅ​គគុក ទោះបីជា​ប្រទេស​ជាតិ​បាន​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​នៃ​ចម្បាំង​រាំងជល់​ជាមួយ​ប្រទេស​ជិតខាង​ក៏ដោយ។ កាលពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៦ […] The post សហគមន៍​អន្តរជាតិ​នៅតែ​ផ្ដោត​ការ​ចាប់អារម្មណ៍​លើ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ appeared first on The Cambodia Daily Khmer .