ជនជាតិចិនមួយក្រុមបើកហាងលក់ម្ហូបអាហារនៅឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំដែនថៃ ខេត្តត្រាត បាននាំគ្នារុះរើលួសបន្លាដែលយោធាថៃ បានរាយព័ទ្ធទីតាំងលក់ដូររបស់គេ។ តាមកាសែតថៃ ថៃរដ្ឋ ផ្សាយនៅថ្ងៃទី១៥ ខែមករា នេះ បានស្រង់សម្ដីនាយទាហានម៉ារីនថៃ មេបញ្ជាការ ថាំម៉ានូន វណ្ណា ជនជាតិចិន ទាំងនោះបានរើទាញលួសបន្លាច្រើនជាន់ពីក្រោយហាង ទៅដាក់នៅមុខហាង ដោយខ្លាចមានចោរចូលគាស់លួចទំនិញ។ យោធាថៃ បានចរចាជាមួយអាជីវករចិនទាំងនោះ ហើយក៏មានការយល់គ្នាទៅវិញទៅមក គឺរក្សាទុកលួសបន្លានៅដដែល ដោយទាហានថៃ ប្រចាំការជាប់ទីនោះ។ មេបញ្ជាការ ថាំម៉ានូន វណ្ណា ប្រាប់កាសែតថា ជនជាតិចិនទាំងនោះបង្ហូតទង់ជាតិសាធារណរដ្ឋប្រជាមានិតចិន នៅច្រកចេញចូលទីប្រជុំជននោះ និងដឹកទំនិញចេញចូលតាមចិត្ត។ ករណីនេះ ពលរដ្ឋខ្មែរឆ្ងល់ថា តើជនជាតិចិន បោះទីតាំងលំនៅឋាន និងអាជីវកម្មទីនោះ មកពីណា ហេតុអ្វីដោតទង់ជាតិប្រទេសចិន? រឿងដោយឡែកមួយទៀត អ្នកនាំពាក្យយោធាថៃ កាលពីថ្ងៃទី១៣ ខែមករា បានប្រាប់កាសែតថា ភាគីខ្មែរបានបង្ហោះដ្រូនចូលដែនដីថៃ ក្នុងសណ្ឋានបែបស៊ើបការណ៍ ហើយគេបានប្រាប់ឲ្យយោធាខ្មែរបញ្ឈប់សកម្មភាពនេះ។ ដំណាលពេលគ្នានេះ ក្រសួងការពារជាតិថៃ ឲ្យកាសែតដឹងថា នៅថ្ងៃទី១២ ខែមករា គេបានចុះកិច្ចសន្យាទិញរថពាសដែក IFVs កង់កៅស៊ូ៨ […] The post នាយទាហានថៃ បកស្រាយរឿងអាជីវករជនជាតិចិន នៅឃុំថ្មដា លើកទង់ជាតិចិននិងរើបន្លាលួស appeared first on The Cambodia Daily Khmer .