ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ក្រោយពេលជិះម៉ូតូយ៉ាងលឿនជ្រុលចង្កូតទៅបុកខឿនសួនផ្លូវយ៉ាងពេញទំហឹងប៉ើងទៅបោកក្បាលនិងបង្គោលភ្លើងបែកខួរខ្ទាតពេញផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៧ខែមករា ឆ្នាំ២០២៦ ចំណុចទល់មុខសាលាបឋមសិក្សាទួលកី ស្ថិតនៅលើផ្លូវជាតិលេខ៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានជិះម៉ូតូមួ៦គ្រឿងម៉ាកហុងដាឌ្រីមសង់C125ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KH-8641 ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៣ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះពេលជិះមកដល់ចំណុចកើតហេតុខាងលើទល់មុខសាលាបឋមសិក្សាទួលកី ស្រាប់តែរ៉េចង្កូតជ្រុលទៅបុកខឿនសួនច្បាពុះផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសរងគ្រោះប៉ើងទៅបោកក្បាលនិងបង្គោលស្លាកសញ្ញាបែកខួរខ្ទាតពេញផ្លូវស្លាប់យ៉ាងអាណោចអាធម្ម ចំណែកម៉ូតូជនរងគ្រោះរងការខូចខាតផ្នែកខាងយ៉ាងយ៉ាងដំណំ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ