យុវជនឈាមរាវ២នាក់ ត្រូវបានសមត្ថកិច្ចខេត្តរតនគិរីឃាត់ខ្លួនបន្ទាប់ពីវាយបំផ្លាញម៉ូតូអ្នកដ៏ទៃ

ខេត្តរតនគិរី÷យុវជនឈាមរាវ(ក្មេងទំនើង) ដែលធ្វើ សកម្មភាពវាយកំទេចម៉ូតូអ្នកដ៏ទៃដោយចេតនា កាលវេលាម៉ោង១០ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ នៅ មុខវិទ្យាល័យសម្តេចហ៊ុន សែនភូមិថ្មី ក្រុងបាន លុង ហើយរត់គេចខ្លួននោះ ប៉ុន្មានម៉ោងក្រោយមកត្រូវបានសមត្ថកិច្ចព្រាត់ខ្លួនបានទាំងពីរនាក់ហើយ។។ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគីរីបានឲ្យដឹងថា កំលាំងសមត្ថកិច្ចដឹកនាំផ្ទាល់ដោយលោក មាស ពៅបូរ៉ា ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តនិងដោយ មានការ សម្របសម្រួលនីតិវិធីពីលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណី ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា ក្រោមរូបភាពវាយម៉ូតូប្រើប្រាស់ដងឆ័ត្រ និងមួកសុវត្ថិភាព ហេតុការណ៍នេះបង្កឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នៅចំណុចមុខសាលាវិទ្យាល័យសម្តេចហ៊ុនសែនភូមិថ្មី ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។  តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី​ មាស​ ពៅបូរ៉ាក្រោយជនសង្ស័យបានធ្វើសកម្មភាពរួច​ រយៈពេលប៣ម៉ោងក្រោយកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់បានជនសង្ស័យ និងដេញតាមចាប់ឃាត់ខ្លួនបានចំនួន២នាក់ នៅវេលាម៉ោង ១៣:៤០នាទីរសៀល ថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ រឺឯបក្សពួកផ្សំគំនិតចំនួន៣នាក់ផ្សេងទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។  ជនសង្ស័យ២នាក់ ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ៖ ១.ឈ្មោះ ជា ...