ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាលភ្នំស្រួចឲ្យដឹងនៅព្រឹកថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០២៦នេះថា កាលព្រលប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៧ និង៣០នាទី មានប្រជាពលរដ្ឋរាយការណ៍ថា នៅចំណុចភូមិកងមាស ឃុំ យ៉ាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច សង្ស័យមានការជួញ ដូរ និងប្រើប្រាស់គ្រឿងញៀន សមត្ថកិច្ចចេញប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ៣នាក់ ។ ក្រោយទទួលព័ត៌មាននេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបានចេញប្រតិបត្តិការភ្លាមៗ ចុះទៅទីតាំងខាងលើនិងឃាត់ត្រួត ពិនិត្យមុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន ៣នាក់៖ ១/ឈ្មោះង៉ែត សុភាព ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិទឹកចេញ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ដក ហូតម្សៅក្រាមពណ៌សថ្លា៩កញ្ចប់ (មធ្យម៣កញ្ចប់តូច ៦កញ្ចប់)សង្ស័យជាគ្រឿងញៀន,ជញ្ជីងអេឡិចត្រូនិច ០១គ្រឿង,ទូរស័ព្ទដៃ០១គ្រឿង,២/ឈ្មោះ វៃ សុខលី (ហៅតោ) ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកងមាស ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច និង៣/ឈ្មោះ វ៉េង រដ្ឋា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិកងមាស ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ដកហូតទូរស័ព្ទដៃ១ គ្រឿង។ ...