សម្រាប់ក្មេងស្រីកំសត់ម្នាក់ ដែលត្រូវចែកចាយតាមបណ្តាញសង្គម ពេលនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត សម្រេចសង់ផ្ទះជូនគាត់ រួមជាមួយលោកយាយ និងប្អូនៗ

ភ្នំពេញ , ក្មេងស្រីដែលកំសត់ ម្ដាយចាកចោលទុកឱ្យរងារជាមួយបងប្អូន រស់នៅជាមួយយាយជាជនពិការដៃនិងចាស់ជរា ក្រុមដំបូលផ្ទះមានតែរនាប ដំបូលប្រក់តង់កៅស៊ូ ដ៏សែនលំបាកវេទនា ខ្វះគ្រប់បែបយ៉ាងក្នុងជីវភាពរស់នៅ ហូបចុក ការរៀនសូត្រជាដើម។ ក្រោយមក លោកគ្រូប្រចាំថ្នាក់ សង្កេតឃើញថាកុមារីនេះ ក្រពិត្រប្រាកដមែន គាត់ក៏បានថតបង្ហោះ ជាមួយនឹងការសួរនាំ ពីការរស់នៅរបស់ក្មេងស្រី ទើបដឹងថា កុមារីរូបនេះ គាត់ក្រពិតប្រាកដ រស់នៅជាមួយយាយដែលជាជនពិការ ហើយរស់នៅលើដីរបស់គេ ដោយគ្រាន់តែ សុំធ្វើជាខ្ទម ក្រាលរនាប ប្រក់តង់កៅស៊ូ តែប៉ុណ្ណោះ ។ កុមារីរូបនេះ មានសំលៀកបំពាក់សម្រាប់រៀនតែមួយកំផ្លេ ។ បើតាមគាត់និយាយប្រាប់លោកគ្រូ ខោអាវមួយកំផ្លេនេះ គឺអ្នកជិតខាងឲ្យ ដូច្នេះគាត់ពាក់មករៀនរាល់ថ្ងៃ ជួនកាល មិនទាន់បានបោកគក់ មានស្នាមប្រឡាក់ដី ជួនកាលបោកគក់ហើយ ហាលមិនទាន់ស្ងួត ពាក់មកទាំងសើម ។ ឃើញដូច្នេះ លោកគ្រូប្រចាំថ្នាក់ ក៏ថតរូបកុមារីរូបនេះ បង្ហោះ ជាមួយនឹងទឹកភ្នែកហូរស្រក់ផែនផ្ទាល់របស់នាង ។ គេបំផុត ! រយៈពេលប៉ុន្មានថ្ងៃនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គម ឃើញថាមានសប្បុរសជន បានជួយឧបត្ថម្ភបន្តិចបន្តួច ...