ពិតជាខ្លាំង​មែន​! បុរសម្នាក់​បេីក​រថយន្ដ​LEXUS ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AV-8878 បេីក​បុក​រថយន្តគេហើយ​ រួចវាយម្ចាស់រថយន្ដថែមទៀត(មានវីដេអូ​)

ភ្នំពេញ​៖​ បុរសម្នាក់​ពិតជាខ្លាំង​មែន​ ខណៈ​បេីក​បររថយន្ដ​ LEXUS ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AV-8878 ទំនងជា​ស្រវឹង​ជោកជាំ​បានបេីក​ទៅបុក​ជាមួយ​រថយន្ដ​ LEXUS CT200h ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2CG-4341​ បណ្ដាលឱ្យរងការ​ខូចខាត​ហេីយ​ដេញ​វាយ​ម្ចាស់LEXUS CT200h ថែមទាំង​​បាន​ហក់​ធាក់​រថយន្ដ​បន្ថែម​ទៀត​ រួច​ជន​បង្ក​បេីក​រត់​គេច​ខ្លួន​បាត់​ស្រមោល​។  ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​១០:៣០នាទី​យប់​ ថ្ងៃ​ទី​១៦​ ខែ​មករា​ ឆ្នាំ​២០២៦​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីវង្ស​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​។  ក្រោយកេីតហេតុ​កម្លាំងសមត្ថកិច្ច​មូលដ្ឋាន​ បានចុះដល់កន្លែង​កេីត​ហេតុ​ និងបាននាំជនរងគ្រោះទៅ​ដាក់ពាក្យប្តឹង​ និងប្រគល់ឱ្យមន្រ្តីនគរបាល​ជំនាញ​ចរាចរណ៍​ ដេីម្បី​បន្តនីតិវិធី​ ក្នុងការស្វែងរកម្ចាស់រថយន្តបង្ក​ហៅយកមក​សាកសួរ​ ចាត់ការ​តាម​ច្បាប់​៕ដោយ​៖តារា​