ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៥កន្លងទៅនេះ គ្រោះមហន្តរាយធម្មជាតិបានកើតឡើងជាង១២០០ លើក បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង ២៤០ នាក់ ព្រមទាំងខូចខាតផ្ទះសម្បែងជាង១ម៉ឺនខ្នងមានការថយចុះបើធៀបទៅនឹងឆ្នាំ២០២៤។ លោក សុទ្ធ គឹមកុលមុនី បានបញ្ជាក់កាលពីថ្ងៃទី១៦ ខែមករា ម្សិលមិញនេះថា៖ ឆ្នាំ ២០២៥ គ្រោះមហន្តរាយធម្មជាតិរួមមាន ៖ ខ្យល់កន្ត្រាក់ រន្ទះបាញ់ និងគ្រោះអគ្គិភ័យ បានកើតឡើងចំនួន ១២០៥លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន៧៩នាក់ រងរបួស ១៦៤ នាក់ និងបំផ្លាញផ្ទះសម្បែង១០៣៥៣ខ្នង ព្រមទាំងតូបផ្សារ ឃ្លាំងទំនិញ សាលារៀន និងអគាររដ្ឋបាលមួយចំនួនទៀត។ លោកអ្នកនាំពាក្យរូបនេះ បន្តថា ក្នុងនោះគ្រោះអគ្គិភ័យបានកើតឡើង ចំនួន៨១២លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៣៥ នាក់ និងរងរបួសចំនួន៦៣ នាក់ ឆេះផ្ទះ៨៣៦ ខ្នង តូបផ្សារ៩០ តូប ឃ្លាំងទំនិញ ២៥ កន្លែង រោងចក្រសិប្បកម្ម ...