ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសព កុមារាអាយុ ២ខួប ម្នាក់នៅមាត់អូរ ទាំងសភាពហេីមស្អុយបាត់ទៅហេីយ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៤រសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៦ នៅចំណុចមាត់អូរ តាមបណ្តោយផ្លូវជាតិលេខ ៦អា ភូមិបាក់ខែង ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៍មានបានឲ្យដឹងថា ពួកគាត់ជាអ្នករស់នៅក្បែរតំបន់ខាងលើ ដោយនៅវេលាម៉ោង៣ជាង គាត់បានដើរមកខាងក្រៅផ្ទះ ក៏ស្រាប់តែធុំក្លិនស្អុយចេញពីចំណុចមាត់អូរ ។ ភ្លាមៗនោះ គាត់ស្មានថាជា ក្លិនកណ្តុរដែលងាប់ ទើបមិនចាប់អារម្មណ៍ ។ លុះមួយសន្ទុះក្រោយ ក្លិនស្អុយកាន់តែខ្លាំងទៅៗ ទើបសម្រេចចិត្តដើរមកមើល បែរជាប្រទះឃើញសាកសព កុមារាវ័យប្រហែល ២ ឆ្នាំ សភាពហើមរុយរោម នៅមាត់អូរខាងលើនេះ ។ ខណៈនោះប្រជាពលរដ្ឋ បានប្រញាប់ប្រញាល់ រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកកាន់ទីតាំងកើតហេតុ ដើម្បីហ៊ុមព័ទ្ធ នឹងត្រួតពិនិត្យតែម្តង ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ចក្ខុកោសល្យវិច័យ បានដឹកសព យកទៅត្រួតពិនិត្យនៅវត្ត ដើម្បីស្វែងរកមូលហេតុ នៃការស្លាប់ ...