តើច្បាប់ស្តីពីនីតិសមុទ្រមានប្រយោជន៍អ្វីខ្លះសម្រាប់កម្ពុជាដើម្បីដោះស្រាយបញ្ហាព្រំដែនទឹក?

នៅថ្ងៃសុក្រ ទី១៦ ខែមករា រដ្ឋសភាកម្ពុជាបានអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ឆ្នាំ១៩៨២ ឬ UNCLOS។ បើតាមរដ្ឋសភា សេចក្តីព្រាងច្បាប់នេះនឹងហុចប្រយោជន៍ដល់កម្ពុជាក្នុងការការពារដែនសមុទ្ររបស់ខ្លួននៅលើឆាកអន្តរជាតិ។ ភាគីក្រៅរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរគាំទ្រទាំងស្រុងលើការអនុម័តសេចក្តីព្រាងច្បាប់មួយនេះដោយពួកគេយល់ឃើញថា ច្បាប់មួយនេះនឹងជួយដោះស្រាយវិវាទព្រំដែនសមុទ្ររបស់កម្ពុជាជាមួយប្រទេសជិតខាង។