( ភ្នំពេញ)÷ ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសបច្ចេកវិទ្យាទូទាំងប្រទេស គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តបើកប្រតិបត្តិការ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នេះ ដោយបានឃាត់ខ្លួនជនបរទេសសរុបចំនួន ៧៥នាក់ ដែលសង្ស័យថាមានការពាក់ព័ន្ធនឹងអំពើច្បាប់ហាមឃាត់ ក្នុងនោះសង្ស័យមានការលបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្នាក់នៅដោយខុសច្បាប់។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តវិធានការរដ្ឋបាល ក្នុងភូមិសាស្ត្រខណ្ឌចំនួន ពីរ រួមមាន៖ ១. ទីតាំងសណ្ឋាគារ សេវេន ហេវិន ស្ថិតនៅខណ្ឌ៧ មករា ៖ ឃាត់ខ្លួនបាន ចំនួន ៣៩ នាក់ (ជនជាតិប៉ាគីស្ថាន៖ ២៦ នាក់, ជនជាតិឥណ្ឌា ១១ នាក់ និងជនជាតិបង់ក្លាដេស ០២ នាក់ ) និងទី២. ទីតាំងផ្ទះសំណាក់ C8 ស្ថិតនៅខណ្ឌសែនសុខ ឃាត់ខ្លួនបាន ៣៦ នាក់ ( ជនជាតិឥណ្ឌា ២៥ នាក់ ក្នុងនោះស្រី្ត ០៤ នាក់) និងជនជាតិបង់ក្លាដេសចំនួន ...