«ដំណើរត្រឡប់មកកាន់សន្តិភាព» ៖ តួនាទីរបស់ចិនក្នុងការគាំទ្រកម្ពុជានិងថៃក្នុងការស្តារទំនុកចិត្តឡើងវិញ

«ក្នុងនាមជាប្រទេសជិតខាងរបស់អាស៊ាន និងជាមិត្តដ៏ជិតស្និទ្ធរបស់អាស៊ាន» ប្រទេសចិនដែលបានក្លាយជាដៃគូសន្ទនា និងជាដៃគូដ៏ជិតស្និទ្ធរបស់អាស៊ានតាំងពីឆ្នាំ១៩៩១មកបានយល់ច្បាស់ណាស់ថា ការប្រឈមមុខនឹងវិវាទព្រំដែនរវាងកម្ពុជានិងថៃដែលបានរំខានសន្តិសុខក្នុងតំបន់អាស៊ីអាគ្នេយ៍ បាននាំឱ្យមានការភ័យខ្លាច ការបាត់បង់ជីវិត និងការផ្លាស់ទីរបស់ជនភៀសសឹករាប់សែននាក់។ ក្នុងបរិបទនេះ ប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងនាមជាអ្នកគាំទ្រការស្តារទំនុកចិត្ត និងសន្តិភាពឡើងវិញរវាងទាំងពីរប្រទេសទាំងពីរ កម្ពុជានិងថៃ ដោយប្រទេសចិនចូលរួមដោយផ្ទាល់ពាក់ព័ន្ធនឹងការសម្របសម្រួល ការសង្កេតការណ៍ ការជជែកដោះស្រាយវិវាទដោយសន្តិភាព រួមទាំងការផ្តល់ទីតាំងសម្រាប់ការចរចារផ្លូវការជាមួយគ្នា។ ជាក់ស្តែង នៅក្នុងកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រទេសចិនបានដើរតួនាទីជាអ្នកសង្កេតការណ៍លើបទឈប់បាញ់ ហើយលើកទឹកចិត្តដល់សមភាគីទាំងពីរ កម្ពុជានិងថៃ រួមគ្នាពិភាក្សាឈរលើគោលការណ៍មិត្តភាព និងសហប្រតិបត្តិការ។ «ក្នុងនាមជាអ្នកផ្តួចផ្តើម និងជាប្រតិបត្តិករដ៏សកម្មលើកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ប្រទេសចិនបានតាមដាន និងបានទទូចដល់សមភាគីទាំងពីរ (កម្ពុជា-ថៃ) នៅក្នុងការរក្សាភាពអត់ធ្មត់ និងទទួលយកយន្តការសម្របសម្រួលទាំងក្នុងកម្រិតទ្វេភាគី កម្រិតអាស៊ាន និងកម្រិតតំបន់ដោយប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមយ៉ាងសកម្មក្នុងដំណើរការបន្ថយតានតឹង និងសម្រាប់ការបញ្ឈប់ការប្រើប្រាស់កម្លាំងយោធា។ នៅក្នុងស្ថានភាពនៃការប៉ះទង្គិចគ្នា ប្រទេសចិនបានអំពាវនាវជាប់ជានិច្ច ហើយចិនបានប្រើប្រាស់នូវយន្តការតាមបែបផែនរបស់ខ្លួន ជាក់ស្តែង ថ្លែងក្នុងជំនួបទល់មុខខាងក្រៅកិច្ចប្រជុំកំពូលAPECឆ្នាំ២០២៥នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោក Xi Jinping ប្រធានរដ្ឋចិន បានប្រាប់ទៅលោកប្រធានាធិបតីអាមេរិកថា ប្រទេសចិនក៏បានចូលរួមចំណែកតាមវិធីផ្ទាល់ខ្លួនជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដែរ។ ប្រទេសចិនតែងបានផ្តល់តម្លៃខ្ពស់ចំពោះការថែរក្សាសន្តិភាព និងបង្កើនការអភិវឌ្ឍ ដោយជំរុញកំណើនពាណិជ្ជកម្មរវាងចិននិងអាស៊ាន ព្រមទាំងក្របខណ្ឌទ្វេភាគីដូចជាចិននិងកម្ពុជា ...