ម៉ូស្គូបើកការកាត់ក្តីទល់នឹងក្រុមហ៊ុនបែលហ្ស៊ិក Euroclear ដែលបង្កកទ្រព្យសម្បត្តិរបស់រដ្ឋរុស្ស៊ី

ថ្ងៃសុក្រទី១៦មករា តុលាការនៅក្រុង​ម៉ូស្គូបានបើកអង្គសវនាការស្របនឹងពាក្យបណ្ដឹងរបស់​ធនាគារ កណ្តាលរុស្ស៊ី BCR ដែល​ប្តឹង​ក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិ Euroclear ក្នុងប្រទេសបែលហ្ស៊ិក ដែល បាន​បង្កកទ្រព្យសម្បត្តិភាគច្រើនលើសលប់របស់រដ្ឋរុស្ស៊ីនៅអឺរ៉ុប។ រដ្ឋអំណាច​រុស្ស៊ីធ្លាប់បាន​គំរាមរួចហើយថា នឹង​សងសឹក បើសិន​សហភាពអឺរ៉ុបហ៊ាន​តែ​ប្រើ​ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី​នៅទឹកដី​អឺរ៉ុប ដើម្បីយកទៅជួយអ៊ុយក្រែន។