បន្ទាប់ពីបាតុកម្មប្រឆាំងរដ្ឋអំណាចហាក់ស្ងាត់ទៅវិញ នៅក្រោយការបង្រ្កាបដ៏ហិង្សារបស់អាជ្ញាធរ ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់ លោកអាលី ខេមេណីបានផ្តល់យោបល់ឲ្យរដ្ឋអំណាចវាយបំបាក់ខ្នងរបស់ក្រុមបះបោរ ដែលញុះញង់ឲ្យមានបាតុកម្មហិង្សានៅអ៊ីរ៉ង់។ នៅក្នុងពិធីបុណ្យសាសនាកាលពីថ្ងៃសៅរ៍ទី ១៧ មករា មគ្គុទេ្ទសក៍សាសនាកំពូលរបស់អ៊ីរ៉ង់នៅបានបន្ទោស ចោទប្រកាន់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំថា ជាអ្នកទទួលខុសត្រូវលើមនុស្សជាច្រើនពាន់នាក់ដែលស្លាប់នៅក្នុងរលកបាតុកម្ម នៅជាង២សប្តាហ៍ចុងក្រោយនេះ។