ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់បានបេីករថយន្ដស៊េរីទំនើបម៉ាកPORSHE មួយគ្រឿងបើកក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយម៉ូតូសណ្តោងរុឺម៉កដឹកធ្យូងឈប់លើចិញ្ចើមផ្លូវ ប៉ើងទៅប៉ះរថយន្តម៉ាក TOYOTA COROLLAមួយគ្រឿងទៀតចតនៅខាងមុខផ្ទះរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡេីងកាលពីវេលា ម៉ោង១២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ស្ថិត តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បើតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនជាតិចិនមុនាក់បានបើករថយន្តស៊េរីទំនើបម៉ាក PORSHE ពណ៌សមួយគ្រឿងដែលពាក់ ផ្លាកលេខ ភ្នំពេញ 2BW-2567 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរ៉េចង្កូតជ្រុលទៅបុកផ្ទប់ពីក្រោយម៉ូតូសណ្ដៅងរុឺម៉កដឹកធ្យូង ដែលឈប់ចតចោលនៅលើចិញ្ចើមផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យប៉ើងខ្ទាតរុឺម៉កទៅប៉ះនិងរថយន្ដ ម៉ាកTOYOTA COROLLA មួយគ្រឿងទៀតពាក់ ផ្លាក លេខ ភ្នំពេញ 2Y-9413 ដែលម្ចាស់ ចតចោលខាងមុខផ្ទះរងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ក្រោយកើតហេតុ ដោយភាគីសងខាងសម្រួលគ្នាមិនត្រូវសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងនិងម៉ូតូសណ្ដោងរុឺម៉កដឹកធ្យូងទៅរក្សាទុកជាបណ្តោះអសនុនរងចាំការដោះស្រាយនេះនៅពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ