គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀងនឹងចាត់វិធានការបង្រ្កាបដោយមិនលើកលែងចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រហូតត្រូវបានបោសសម្អាតទាំងស្រុងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្វាយរៀងនៅថ្ងៃទី១៨ ខែមករា​ ឆ្នាំ២០២៦ បានជូនដំណឹង ដល់ម្ចាស់កាស៊ីណូ (Casino) ស្របច្បាប់ ម្ចាស់អាផាតមិន ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀងទាំងអស់ជ្រាបថា អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តនឹងចាត់ វិធានការបង្រ្កាបដោយមិនលើកលែង ចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) រហូតដល់សកម្មភាពភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ត្រូវបានបោសសម្អាត ទាំងស្រុងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ ក្នុងន័យនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នើសុំកិច្ចសហការប្រកបដោយភាពស្មោះត្រង់ ពីម្ចាស់កាស៊ីណូ (Casino) អាផាតមិន ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ត្រូវចូលរួមកិច្ចសហការតាមការណែនាំដូចខាងក្រោម៖ *១. ត្រូវផ្សព្វផ្សាយអំពីព័ត៌មាន នៃការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានទូលំទូលាយក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងចូលរួមសហការផ្តល់ព័ត៌មានករណីសង្ស័យខាងលើ មកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុកឱ្យបានឆាប់រហ័ស *២.​ មិនត្រូវទទួលឱ្យស្នាក់នៅចំពោះជនបរទេស ដែលគ្មានឯកសារច្បាស់លាស់ ឬក្រុមជនសង្ស័យ ថាពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដែលរត់គេចពីតំបន់ផ្សេងៗ ឬអគារណាមួយដែលនៅជិតៗនោះ *៣.​ ចំពោះជន ឬក្រុមដែលជាមុខសញ្ញានៃក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ...