ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្ដតាមការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ត្រី ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការណែនាំពីជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ និងប្រធានគណៈបញ្ជាការឯកភាពស្រុកគងពិសី លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានដឹក នាំបញ្ជាផ្ទាល់លេីកិច្ចការចុះស្រាវជ្រាវករណីបង្កហឹង្សាមួយ ក្នុងពិធិសេរីជ័យមង្គល កូនប្រុស-ស្រីស្ថិតនៅក្នុងភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ កាលពីយប់ថៃ្ងទី១៣ ខែមករា ឆ្នាំ២០២៦ ដែលមាន ហេតុការណ៍ដ៏កក្រេីកមួយបានបង្កហិង្សាឡេីងដោយភ្ញៀវអ្នកដន្លងខាងប្រុសនិងអ្នកដន្លងខាងស្រី ធ្វើ សកម្មភាពវៃគ្នាក្នុងពិធីវង់រាំកម្សាន្ដ នឹងគុបកែវចានដប ដាក់គ្នាទៅវិញទៅមកបណ្តាលឱ្យមានរបួសលេីភ្ញៀវកិត្ដិយសអ្នកចូលរួមមួយចំនួនដែលកំពុងតែអញ្ជេីញផ្ដល់ជាវត្ដមានធិបតីក្នុងពិធីដ៏សែនផ្អែមល្ហែមរវាងគូរស្នេហ៍ ភរិយាថ្មោងថ្មី មួយគូនេះ ។ ប្រតិបត្ដិការស្រាវជ្រាវសមត្ថកិច្ចឈានទៅកំណត់បាន មុខសញ្ញាមួយចំនួននិងបានអញ្ជេីញយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ៖ ភាគីមកពីខាងអ្នកដន្លងប្រុស (១)-ឈ្មោះ ជិន សារ៉ុម ភេទប្រុស អាយុ២៤ឆ្នាំ នៅព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសបែកក្បាលដោយសារតែ កែវ ចាន ដប ហោះ ។ (២)-ឈ្មោះ ម៉ន ប៊នឡុង ភេទប្រុស កើតឆ្នាំ២០០៤ រស់នៅភូមិអណ្ដូងទឹក ...