(ស្រុកបាទី-ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅភូមិសាស្រ្តឃុំដូង ស្រុកបាទី បានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែមានប្រវែង៦០៥ម៉ែត្រ ទទឹង៥ម៉ែត្រ តភ្ជាប់ពីភូមិតាននទៅកាន់ភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ ក្រោមជំនួយពីមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមានការអញ្ជើញចូលរួមពីអភិបាលនៃគណៈអភិបាលស្រុកបាទី មេឃុំដូងនិងក្រុមប្រឹក្សាឃុំដូង មេភូមិទាំង៨របស់ឃុំដូង ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានឃុំដូង ព្រមទាំងប្រជាពលរដ្ឋ សរុបប្រមាណ ១០០ រូប។ តំណាងប្រជាជនរស់នៅឃុំដូង លោក ណុប ទូច មេឃុំដូង បានថ្លែងដោយក្តីរីករាយឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានសហការយ៉ាងជិតស្និទ្ធិជាមួយCFPDក្នុងការជ្រើសរើសឃុំដូងជាទីតាំងអនុវត្តគម្រោងនៃការកាត់បន្ថយភាពក្រីក្រ ហើយបានរួមចំណែកជាប់ជានិច្ចជាមួយរដ្ឋបាលឃុំដូងក្នុងការលើកកម្ពស់ជីវភាពកាន់តែប្រសើដល់ប្រជាជនឃុំដូង។ លោកមេឃុំបានបន្ថែមថា ប្រជាពលរដ្ឋក្នុងឃុំដូងមានសំណាងខ្ពស់ណាស់ ហើយទាក់ទងនឹងប្រជាជនភូមិតាននកាន់តែមានសំណាងដោយភូមិតាននត្រូវបានប្រសិទ្ធនាមថាជាភូមិគំរូមិត្តភាពកម្ពុជា-ចិន ហើយវឌ្ឍនភាពនៅក្នុងភូមិតាននបានផ្តល់កាលានុវត្តភាពនៃការអភិវឌ្ឍដល់ភូមិដទៃទៀត ជាក់ស្តែងការសាងសង់ផ្លូវបេតុងមួយខ្សែនេះបានធ្វើការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចរបស់ភូមិតាននដល់ភូមិស្វាយខម និងផ្តល់នូវភាពងាយស្រួល និងបង្កើនលក្ខខណ្ឌកាន់តែប្រសើរដល់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់ឃុំដូង។ ក្នុងនាមប្រជាជនទាំងអស់រស់នៅស្រុកបាទី លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី បានមានប្រសាសន៍ថា ស្រុកបាទីកំពុងទទួលបានការអភិវឌ្ឍយ៉ាងជាបន្តបន្ទាប់ តាមរយៈក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាទីដែលមានឯកឧត្តម កឹមរ័ត្ន ...