ការប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំរបស់ប្រទេសចិនមានចំនួនលើសពី១០ទ្រីលានគីឡូវ៉ាត់ម៉ោងជាលើកដំបូង

អន្តរជាតិ ៖ ទិន្នន័យថ្មីបំផុតរបស់រដ្ឋបាលជាតិថាមពលចិនបាន បង្ហាញថា ឆ្នាំ ២០២៥ ការប្រើប្រាស់អគ្គិសនីសង្គមទាំងមូល របស់ប្រទេសចិនមានចំនួនលើសពី១០ទ្រីលានគីឡូវ៉ាត់ម៉ោងជាលើកដំបូង ។ តួលេខនេះ គឺជាតួលេខដំបូងគេបង្អស់នៅក្នុងប្រទេសតែមួយនៅទូទាំងពិភពលោក ដែលស្មើនឹងចំនួនជាង ទ្វេដង នៃ ការប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំនៃសហរដ្ឋអាមេរិក ព្រមនិង លើសពីចំនួនសរុបនៃការប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំនៃអង្គភាពសេដ្ឋកិច្ចទាំងបួន រួម មានសហភាពអឺរ៉ុប រុស្ស៊ី ឥណ្ឌា និងជប៉ុន។ ទិន្នន័យបាន បង្ហាញថា នៅឆ្នាំ ២០២៥ បរិមាណប្រើប្រាស់អគ្គិសនីសរុបរបស់សង្គមទាំងមូលនៃប្រទេសចិនមាន ១០៣៦៨២ ពាន់លានគីឡូវ៉ាត់ម៉ោង ដែលកើនឡើង ៥% បើ ប្រៀប ធៀបនឹង រយៈពេល ដូចគ្នានៅ ឆ្នាំ ២០២៤ ។ នេះបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍរបស់ប្រទេសចិនក្នុងនាមជាប្រទេសធំ ផ្នែកឧស្សាហកម្ម និងជាប្រទេសដែលមានប្រជាជនច្រើន ហើយក៏បង្ហាញពីការ លើក កម្ពស់ ដោយ គ្រប់ ជ្រុង ជ្រោយ នូវ សមត្ថភាពនៃការធានា ថាមពលរបស់ប្រទេសចិន ផងដែរ។បរិមាណអគ្គិសនីចំនួន ១០ទ្រីលានគីឡូវ៉ាត់ម៉ោង ត្រូវបាន ...