ខេត្តឧត្តរមានជ័យ ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ លោក ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក មន្ត្រីរាជការ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត នៅរសៀលថ្ងៃទី១៨ខែមករាឆ្នាំ២០២៦នេះ។ គួរបញ្ជាក់ថា «សន្និបាតនាពេលនេះ គឺជាឱកាសដ៏សំខាន់ដើម្បីពិនិត្យមើលចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានាដែលយើងបានជួបប្រទះ ដើម្បីរួមគ្នាដោះស្រាយ និងដាក់ចេញនូវផែនការសកម្មភាពឱ្យចំគោលដៅសម្រាប់ឆ្នាំបន្ត»៕ ដោយ ៖ សិលា