ឧត្តមស្នងការសិទ្ធិមនុស្ស៖ សង្គ្រាមស៊ូដង់ ធ្វើឲ្យ​ពលរដ្ឋ​ធ្លាក់ក្នុង​ឋានរក

សង្គ្រាម​ស៊ីវិលនៅស៊ូដង់ ប្រមាណ ៣ឆ្នាំ ធ្វើ​ឲ្យ​ពលរដ្ឋ​ធ្លាក់​ចុះក្នុង«ឋាននរក»។ នេះជាប្រសាសន៍​ក្រើនរំឭករបស់ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក វ៉ុលក័រ តួក ក្នុង​ឱកាស​បំពេញ​ដំណើរ​ទស្សនកិច្ច​ជាលើក១ នៅ​ស៊ូដង់។ ឧត្តមស្នងការសិទ្ធិមនុស្ស ក៏​បាន​បរិហារ​អំពី​ការ​ជ្រើសរើស​កូនក្មេង ​ឲ្យ​កាន់អាវុធប្រយុទ្ធ​​។